ធនាគារ «ABA» ពង្រឹងភាពឈានមុខនៅលើទីផ្សារ ជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤ |
|
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 257ដង |
|
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
ធនាគារ ABA ជាថ្មីម្ដងទៀត បានបន្តនាំមុខក្នុងទីផ្សារក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន ១០% សម្រេចឈានដល់ ៨.៦ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធន កាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដើមទុនជំរុញការវិនិយោគនៅពេលអនាគត៖
វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២៤នោះគឺ ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះនឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួន នៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។
ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន៖
ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាព ប្រកបដោយពិពិធភាព និងស្ថិរភាព។
ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព៖
ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។
ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ៖
ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» រយៈពេលបួនដងជាប់ៗគ្នា។
ការពង្រីកវិសាលភាពឌីជីថល៖
នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និងមុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។
ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាពនិងងាយស្រួលជូនអ្នកប្រើប្រាស់។
ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទ ដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្ក័យបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។
បន្ថែមពីលើនេះ ABA បានបន្ដចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ-គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។
ការពង្រីកបណ្តាញទូលំទូលាយ៖
បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះ ធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។
ឆ្ពោះទៅមុខ៖
ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ 24ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ 38ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។
Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:00 PM, ចំនួនអ្នកអានៈ 37ដង
tauma វ័យទើបតែ ២០ឆ្នាំ គឺជាកីឡាករប្រដាល់លំដាប់ជួរមុខរបស់ចក្រភពអង់គ្លេស ដែលកំពុងកាន់កាប់កំណត់ត្រាវ៉ៃ ១២លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើកទៀតផង។កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Moses Itauma នឹងពើបប្រទះ Dillian Whyte នៅសង្វៀនស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:59 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។
កិច្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:56 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:53 AM, ចំនួនអ្នកអានៈ 41ដង
អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់។ មកទល់នឹងយប់ថ្ងៃសុក្រ អ៉ីរ៉ង់បានវាយប្រហារសងសឹកវិញ ដោយបាញ់មីស៉ីលលេីទីក្រុងធំចំនួនពីររបស់អ៉ីស្រាអែល។
អ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹងមុនអំពីការវា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:49 AM, ចំនួនអ្នកអានៈ 43ដង
តម្លៃផ្ទេរជាក់ស្តែងមានតែ ១០០លានផោនតែប៉ុណ្ណោះ និងបូកបន្ថែមប្រាប់ផ្សេងៗទៀត កើនដល់ ១១៦លានផោន ដើម្បីផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់ ដែលបានចូលរួមជាមួយ Leverkusen តាំងពីរូបគេមានអាយុទើប ១៦ឆ្នាំមកម្ល៉េះ។
ក្រុមជើងឯកលីគអង់គ្លេស Liverspanool បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ១១៦លានផោន ជាមួយ Bayer Leverkusen របស់អាល្លឹម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:44 AM, ចំនួនអ្នកអានៈ 40ដង
សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់ ប្រសិនបើមានសកម្មភាពអរិភាព។ មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។ ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:42 AM, ចំនួនអ្នកអានៈ 34ដង
ស៉ីរ៉ែនជូនដំណឹងពីការវាយឆ្មក់ តាមផ្លូវអាកាស បាន បន្លឺ ឡើង ពាសពេញ ប្រទេស អ៉ីស្រាអែល ខណៈ អាជ្ញាធរ ជំរុញ ឱ្យ ប្រជាជនរកកន្លែង ជ្រក។ មីស៉ីលត្រូវ បាន គេ មើល ឃើញ ពី លើ ផ្ទៃ មេឃ របស់ ទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែលនិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលតិចជាង ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបាញ់ទម្លាក់។ មន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:40 AM, ចំនួនអ្នកអានៈ 38ដង
សមាជិកដែលបានរួមចំណែកជួយមាន់គកបារាំង ឈ្នះជើងឯក World Cuspan 2018 វ័យ ៣២ឆ្នាំរូបនេះ កាន់តែខិតជិត ក្នុងការវិលទៅលេងនៅក្របខណ្ឌ Ligue 1 ក្រោមកិច្ចសន្យាដែលត្រូវបានគេជឿជាក់ថា មានរយៈពេល ២ឆ្នាំ ជាមួយការសម្រេចកិច្ចចរចានៅប៉ុន្មានខាងមុខនេះ។
អតីតខ្សែបម្រើក្លិប Manchester United និង Juventus គឺ Paul Pogba បានកំពុងតែពិភាក្សា ដើម្បីវិលទៅលេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:25 AM, ចំនួនអ្នកអានៈ 42ដង
KCNA រាយការណ៍ថា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា «ប្រសិនបើយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីដែលមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប យើងត្រូវពង្រីក ពង្រឹងសមត្ថភាពផលិត រៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ និងបង្កើនផលិតកម្មដ្រូនជានិច្ច»។
កូរ៉េខាងជេីង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-06-2025, 06:18 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-06-2025, 04:52 PM, ចំនួនអ្នកអានៈ 51ដង
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមានលក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាចចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្ល
 ព័ត៌មានលម្អិត
|
|
|