កម្ពុជា-រុស្ស៊ី បើកកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស |
|
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ 150ដង |
|
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ។ គណៈប្រតិភូកម្ពុជា រួមមានតំណាង ជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីវិស័យ សំខាន់ៗចំនួនបីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ៖
*លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យដូចជាកសិកម្ម និង ផលិតផលម្ហូបអាហារ។ ដើម្បីជំរុញឱ្យមានការទំនាក់ទំនងរវាងវិស័យធុរកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម។
*ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម សហប្រធានរបស់កម្ពុជា បានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗទាំងនេះ ហើយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរអាចបង្កើនភាពជាដៃគូដែលមានស្រាប់ ដើម្បីប្រែក្លាយវិស័យ ទាំងនេះទៅជាក្បាលម៉ាស៊ីននៃវិបុលភាពរួមគ្នាយូរអង្វែង។
*លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រុស្ស៊ីដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា និង សម្រាប់អាហារូបករណ៍ដែលបានផ្តល់ជូននិស្សិតកម្ពុជា។
បន្ទាប់ពីការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី អង្គប្រជុំបានឯកភាពលើសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួម ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពលនិងធនធានធម្មជាតិ ឧស្សាហកម្ម ដឹកជញ្ជូន បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ហិរញ្ញវត្ថុនិងធនាគារ អប់រំ វប្បធម៌និងកីឡា សុខាភិបាល និងបរិស្ថាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ដែលជាឯកសារគោល ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីលើវិស័យនានា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិនៃក្រុមហ៊ុន Grand Twins International Cambodia (GTI) គូសបញ្ជាក់បែបនេះ ធ្វើឡើង វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ 20ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:42 PM, ចំនួនអ្នកអានៈ 22ដង
បទឈប់បាញ់ដែលក្រុមអ្នកឃ្លាំមើលនិយាយថា មានការបំពានជាញឹកញាប់ដោយការវាយប្រហារតាមអាកាស ត្រូវបានដាក់ចេញនៅថ្ងៃទី២ ខែមេសា ហើយបានផុតកំណត់ត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ។ ក្រុមការងារព័ត៌មាននៃរបបយោធា មិនបានប្រកាសពីការពន្យារពេលណាមួយឡើយ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងសុំក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:38 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងទទួលថវិកាចំនួន ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:31 PM, ចំនួនអ្នកអានៈ 21ដង
ការវាយប្រហារលើជនស៉ីវិល នៅឯទីក្រុងទេសចរណ៍ Pahalgam ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឱ្យបុរស ២៦នាក់ស្លាប់។ លោក Jaishankar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថា «ត្រូវតែនាំ ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការ យកមកកាត់ទោស»។
រដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:24 PM, ចំនួនអ្នកអានៈ 20ដង
ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន សម្រាប់ករណីបាញ់រះដែលបានសម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្តល់ភ្លើងបៃតងដល់យោធាឥណ្ឌា ឱ្យមានសិទ្ធិទាំងស្រុងក្នុងការធ្វើប្រតិបត្តិការ។
នាថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អាជ្ញាធរនៅផ្នែកគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:15 PM, ចំនួនអ្នកអានៈ 14ដង
កាលពីខែមីនា តុលាការជាន់ខ្ពស់នៃទីក្រុងសេអ៊ូល បានចេញសាលក្រមមួយ សម្រេចឱ្យលោក Lee រួចផុតពីការចោទប្រកាន់ ពីបទបំពានច្បាប់បោះឆ្នោត តាមរយៈការនិយាយកុហកក្នុងនាមជាបេក្ខជនប្រធានាធិបតី អំឡុងយុទ្ធនាការឃោនាបោះឆ្នោតឆ្នាំ២០២២។
នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:13 PM, ចំនួនអ្នកអានៈ 2ដង
តាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក ហ្សេលេនស្គី បានអបអរសាទរចំពោះជ័យជម្នះរបស់ លោក Carney នៅក្នុងការបោះឆ្នោតសកល ហើយមេដឹកនាំទាំងពីរយល់ស្របដូចគ្នាថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះតែមានវត្តមានអ៊ុយក្រែន នៅឯតុចរចា។
នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ 20ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:25 PM, ចំនួនអ្នកអានៈ 33ដង
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corspanoration នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:23 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ 33ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរប
 ព័ត៌មានលម្អិត
|
|
|