នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ |
|
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 457ដង |
|
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។
អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។
អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។
ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ 13ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:25 PM, ចំនួនអ្នកអានៈ 20ដង
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corspanoration នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:23 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ 23ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:13 PM, ចំនួនអ្នកអានៈ 18ដង
តាមក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ជាមួយការបង្ហាញការគាំទ្រចំពោះឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងជំរុញឱ្យប៉ាគីស្ថានផ្ដល់កិច្ចសហប្រតិបត្តិការនៅក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:07 PM, ចំនួនអ្នកអានៈ 26ដង
រុស្ស៉ី និងកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចាប់ផ្ដើមការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Tumen River។ គម្រោងសាងសង់ស្ពាននេះបានស្ថិតនៅក្នុងកិច្ចពិភាក្សាជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានឈានដល់ការឯកភាពគ្នា អំឡុងទស្សនកិច្ចមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងកាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:03 PM, ចំនួនអ្នកអានៈ 18ដង
នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកបានដឹកនាំប្រតិភូគុនខ្មែរ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយបានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយស្ថាប័ន Wu Lin Feng តំណាងដោយប្រធានក្រុមប្រឹក្សាភិបាលលោក Shi Qing នៅទីក្រុង ZhengZhou ខេត្ត HeNan កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 11:59 AM, ចំនួនអ្នកអានៈ 18ដង
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មកទល់នឹងពេលនេះបានរៀបចំកិច្ចចរចាដោយប្រយោលចំនួន៣ជុំរួចមកហើយ ដោយមានការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹង រារាំងមិនឱ្យអ៉ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ភាគីទាំង២នឹងត្រូវជួបចរចាគ្នាសាជាថ្មី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 11:58 AM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ក្រោយដឹកនាំក្រុមយកឈ្នះក្រុមណាហ្គាវើលដ៏ ២-១ ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ ដែលជាជ័យជម្នះជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកមុនបញ្ចប់រដូវកាល លោក Pespan ថា វាមិនមែនជារឿងងាយស្រួលឡើយ ហើយលោកបានស្ងើចសរសើរពីការតស៊ូរបស់ក្រុម ដែលព្យាយាមរហូតរកបានគ្រាប់ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:43 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។
ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:33 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:22 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trispan) របស់តំណាងគ្រឹះស្ថានអប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:16 PM, ចំនួនអ្នកអានៈ 41ដង
របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត AI ក្នុងស្រុក DeespanSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:05 PM, ចំនួនអ្នកអានៈ 50ដង
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ
 ព័ត៌មានលម្អិត
|
|
|