|
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ |
|
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ 168ដង |
|
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។
គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក៖ ១) ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២ )ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣) ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។
ឪពុកម្ដាយកុមារី ស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោថា ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោ កុមារី តី បានជជែកលេងជាមួយសម្ដេចតេជោជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។
ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារកុមារី ស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០ ០០០ដុល្លារ និងប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ។
សម្ដេចតេជោក៏នឹងផ្ដល់ ១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការ ដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយលោក សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:55 AM, ចំនួនអ្នកអានៈ 0ដង
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:52 AM, ចំនួនអ្នកអានៈ 0ដង
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីកនិងជំងឺផ្សេងទៀតដូច COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ ក៏វាជាចំណាត់ថ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:44 AM, ចំនួនអ្នកអានៈ 1ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្មចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ 43ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។
ក្នុងឱ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ 55ដង
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។
�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ 86ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ 98ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ 75ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ 83ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 3436 នាក់ |
|
ម្សិលមិញ |
: 6392 នាក់ |
|
សរុបទាំងអស់ |
: 8566645 នាក់ |
|
|