|
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គ.ម. ក្នុងខេត្តកំពង់ធំដែលជាអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត |
|
ចុះថ្ងៃទី: 11-05-2025, 09:42 AM, ចំនួនអ្នកអានៈ 92ដង |
|
ខេត្តកំពង់ធំ៖បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ធំ និយាយជារួម និងនិយាយដោយឡែក ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកសណ្ដាន់ ពិសេសលោកយាយ លោកតា អ៊ុំពូ មាមីង បងប្អូន ក្មួយៗយុវជនទាំងអស់ ដែលបានអញ្ជើញមកចូលរួម ពិធី ផងដែរ។ លោក វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ ស្រុកសណ្ដាន់ ដែលកន្លងមកតែងតែបានផ្តល់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវ សូមឱ្យបងប្អូនបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយសូមកុំជឿតាមការញុះញង់ផ្សេងៗ ដើម្បីបន្តរក្សាការពារសុខសន្តិភាព ឯកភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមាន ភាពរីក ចម្រើនរុងរឿងជាលំដាប់តទៅមុខទៀត។
ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវក្រាលក្រួសក្រហម ប្រវែង ២១,២៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីឃុំដងកាំបិតទៅឃុំសណ្តាន់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែល ជា អំណោយ ដ៏ ថ្លៃ ថ្លា បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត។ ពិធីនេះ មានការ អញ្ជើញ ចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ មេ បញ្ជាការ រង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កង ទ័ព ជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់, លោក លោកស្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាល ខេត្តកំពង់ធំ, អាជ្ញាធរឃុំ ស្រុក ព្រមទាំង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ១០០០នាក់។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា កាលពី៥០ឆ្នាំមុន ប្រទេសជាតិយើង បានធ្លាក់ចូលភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវស្នាមរបួស និងទុក្ខសោកយ៉ាងធ្ងន់ធ្ងរជាទីបំផុត ទាំងការបាត់បង់ជីវិតមនុស្ស និងរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់ វិស័យ។ ក៏ប៉ុន្តែកាលពី៤៦ឆ្នាំមុន ក៏បានបង្ហាញនូវការតស៊ូដ៏មោះមុត និងស្នាដៃជាប្រវត្តិសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងការស្តារកសាងប្រទេសជាតិ ពីចំណុចសូន្យ ដោយបាតដៃទទេរហូត សម្រេចបាននូវសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ជូនជាតិ និង ប្រជាជនជាពិសេស ការនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពទឹកដីទាំងស្រុងក្នុងប្រវត្តិសាស្រ្តកម្ពុជា ជាង៥០០ឆ្នាំចុងក្រោយនេះ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ផ្លូវក្រួសក្រហមប្រវែង ២១,២៥ គីឡូម៉ែត្រនេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗទៀតដែលទទួលបាននាពេលកន្លង ដើម្បី ចូលរួមចំណែក ឆ្លើយតបទៅនឹងភាពមានកម្រិត និងសេចក្ដីត្រូវការខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើឱ្យ ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំលំដាប់ទី២។ លោកបានបន្តថា ផ្លូវក្រាល គ្រួសក្រហមថ្មីនេះ ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបានកំពុងអនុវត្ត និងត្រៀម អនុវត្ត នាពេលខាងមុខ គឺដើម្បីជំរុញការអភិវឌ្ឍ និងផ្លាស់ប្ដូរកែប្រែ មុខមាត់ ខេត្តកំពង់ធំ ពិសេសដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែម ព្រមទាំង ដើម្បី ធ្វើយ៉ាងណាកុំឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួសទៀត តាមរយៈការទាក់ទាញអ្នកដំណើរ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ, អ្នកវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា។ដោយឡែក ស្រុកសណ្តាន់របស់យើង ក៏កំពុងតែទទួលនូវគម្រោង អភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនបន្តបន្ទាប់ផងដែរ សរុបរហូតដល់ ៣៩ គម្រោង និង មានតម្រូវការ ថវិកាប្រមាណ ២០៣លាន ដុល្លារ (ការប៉ាន់ស្មានបឋម) ក្នុងនោះវិស័យផ្លូវថ្នល់៨គម្រោង ទឹកប្រាក់ ១២, ៧៥លានដុល្លារ, វិស័យធារាសាស្ត្រ ៦គម្រោងទឹកប្រាក់ ១៨៥, ៦៩លានដុល្លារ, វិស័យអប់រំ ២២គម្រោងទឹកប្រាក់ ៣, ០២លានដុល្លារ និងវិស័យសុខាភិបាល ៣គម្រោង ទឹកប្រាក់ ១, ៥៤ លានដុល្លារ។ លោកបានបន្តថា គម្រោងទាំងនេះនឹងជួយលើកកម្ពស់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋ យើងឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសការដោះស្រាយបញ្ហាទឹកសម្រាប់វិស័យកសិកម្ម និងការលើកកម្ពស់ គុណភាព វិស័យអប់រំ និងសុខាភិបាល។
លោក វង្សី វិស្សុត ក៏បានជម្រាបជូនផងដែរ អំពីការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានជំរុញនិង លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូន ប្រជាពលរដ្ឋស្រុកសណ្តាន់ សូមជំរុញផលិតកម្ម កសិកម្មឱ្យបានច្រើន ព្រោះសណ្តាន់មានសក្តានុពលច្រើន ក្នុងវិស័យកសិកម្ម ទាំងដំណាំកសិ ឧស្សាហកម្មបន្លែ និងការចិញ្ចឹមសត្វ ហើយក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរ ដែលជាសេនាធិការរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកំពង់ធំ នឹងត្រៀមផ្តល់កិច្ចសហការនិងការប្រឹក្សា ដោយរួមទាំង ជំនួយ បច្ចេកទេសតាមការចាំបាច់ ដើម្បីជួយបងប្អូន និងសហគមន៍កសិកម្ម។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ឱ្យបន្តពង្រឹង និងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងត្រូវពន្លឿនការចុះបញ្ជី ដីធ្លី ជូនប្រជាជន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទំនាស់ដីធ្លីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស និងបន្ត ទប់ ស្កាត់ការទន្ទ្រាន ដី ព្រៃ ព្រមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោក ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា ផ្លូវ ក្រួសក្រហម ដែលជាសមិទ្ធផលថ្មីនេះ ដើម្បីធានាការប្រើ ប្រាស់ និងការដឹកជញ្ជូនផលិតផលកសិកម្មឱ្យបានឋិតថេរយូរអង្វែង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ចែកជូនប្អូនប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ និងអតីតយុទ្ធជនចំនួន ៣០គ្រួសារក្នុង១គ្រួសារទទួលបាន មីជាតិ ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អង្ករ១បាវ, ជូនលោកគ្រូអ្នកគូ្រទទួលបានថវិកាចំនួន ១០០ ០០០រៀលក្នុង១នាក់, សិស្សានុសិស្សចំនួន៣០០នាក់ ទទួលបាននូវសម្ភារៈសិក្សានិងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភថវិកាជូន ឃុំដងកាំបិត ១លានរៀល ឃុំសណ្តាន់ ១លានរៀល និងជូន សាលាស្រុកសណ្តាន់ ២លានរៀល៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ 1ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។
Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ 0ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។
ទីភ្នាក់ងារសា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ 36ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ 43ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ 36ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តព្រះវិហារ៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:13 PM, ចំនួនអ្នកអានៈ 40ដង
នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:06 PM, ចំនួនអ្នកអានៈ 42ដង
កោះកុង៖ពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក្រោមវត្តមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកសវិទ្យាល័យអាស៊ីអឺរ៉ុប, លោក Tong Yuan Xin អ្នកនាយកតំបន់សេដ្ឋកិច្ចពិសេសពិសេសកោះកុងចេជាន, លោកស្រី Wu Meng Jun នាយកមហាវិទ្យាល័យសានតុងរបស់ចិន និងមានការចូលពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:57 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តក្រចេះ៖ លោក យឹម លាត បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ក្រចេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ចំពោះកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុស ច្បាប់) ដែលនាំឱ្យជំពាក់បំណុលខ័ណ្ឌក។
លោក យឹ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:45 PM, ចំនួនអ្នកអានៈ 36ដង
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:39 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា «ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:36 PM, ចំនួនអ្នកអានៈ 49ដង
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់ដែលដាក់នៅជិតប្រភពវិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:30 PM, ចំនួនអ្នកអានៈ 41ដង
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 2999 នាក់ |
|
ម្សិលមិញ |
: 9852 នាក់ |
|
សរុបទាំងអស់ |
: 8509311 នាក់ |
|
|