មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងពីវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីស្តារវិស័យអចលនទ្រព្យឱ្យងើបឡើងវិញ
ចុះថ្ងៃទី: 12-02-2025, 10:10 AM, ចំនួនអ្នកអានៈ 492ដង
រាជធានីភ្នំពេញ៖ លោកបណ្ឌិត ផាន់ ផល្លារ បានថ្លែងឲ្យដឹងថា ចំពោះការងារទាក់ទិន និងវិស័យអចលនទ្រព្យ បានដាក់ចេញនូវវិធានការជាច្រើន ក្នុងនោះយើងចង់ឲ្យវិស័យអចលនទ្រព្យងើបឡើងវិញ កាលពីឆ្នាំកន្លងទៅបានបន្ដអនុវត្តន៍ ជាវិធានការដោយឲ្យអ្នកអភិវឌ្ឍន៍បង់ពន្ធជាកញ្ចប់ហូរហែរ ដោយបានពន្យារការបង់ពន្ធទៀតផង ដោយមានចន្លោះពី១២-៣៦ខែ ដើម្បីឲ្យពួកគាត់មានចំណូល អាចអភិវឌ្ឍន៍បន្ដទៀត។ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីវិធានការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួមចំណែក ក្នុងការស្ដារវិស័យអចលនទ្រព្យឲ្យងើបឡើងវិញ។ ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងកម្មវិធី វេទិកាស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រួល ដល់អ្នកទិញផ្ទះ ដូច្នេះអ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ ​ហើយនេះជាគោលនយោបាយ ដែលបានដាក់ចេញតាំងតែពី អំឡុងពេលកូវីដ១៩។ បច្ចុប្បន្ននេះដើម្បីឲ្យកាន់តែមានភាពស្រួល និងដោះបន្ទុកនៃការលំបាកមួយចំនួន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដោយក្នុងនោះប្រសិនបើមានអ្នកទិញផ្ទះលើកទី១ (គម្រោងបុរី) តម្លៃក្រោម២១ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ នេះជាការសម្រួលយ៉ាងល្អមួយ ខណៈពីមុនគឺយើងមានត្រឹមតែ៧ម៉ឺនប៉ុណ្ណោះ ប៉ុន្ដែពេលនេះមានរហូតដល់តម្លៃក្រោម២១ម៉ឺនដុល្លារ ដោយមិនចាំបាច់បង់ពន្ធប្រថាប់ត្រា។ លោកបណ្ឌិត ផាន់ ផល្លារ បានបញ្ជាក់បន្ថែមថា ថ្មីៗនេះទើបមានការសម្រេចសម្រួលបន្ថែមទៀត ពាក់ព័ន្ធការបង់ប្រាក់ និងប្លង់ សម្រាប់ការទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-05-2025, 03:56 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាត​ឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​នៃក្រុមហ៊ុន The Respanort Comspanany (Newsweek) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:54 PM, ចំនួនអ្នកអានៈ​ 36ដង
ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:49 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃ ដឹកនាំដោយលោក ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:41 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ពិធីផ្សព្វផ្សាយនេះក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:38 PM, ចំនួនអ្នកអានៈ​ 33ដង
ក្នុងសេចក្តីថ្លែងការណ៍ ខាងកងទ័ពប៉ាគីស្ថាន ​បាននិយាយថា ជនស៉ីវិល៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្រ្តី៧នាក់ និង​កុមារ១៥នាក់ ហើយ១២១នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ទាហាន១១នាក់ ត្រូវបានសម្លាប់ ហើយ៧៨នាក់ បានរងរបួស ខណៈទាហានទាំងនោះមកពីកងទ័ពជើងអាកាស និងកងទ័ពជើងគោក។ ដោយឡែក សម្រាប់ចំនួនម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:19 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៉ី នៅតែបន្ត។ ទីក្រុងមូស្គូ រក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ វាគួរឱ្យចម្លែកណាស់»។ លោកបាននិយាយម្តងទៀតថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ គាំទ្រកិច្ចប្រជុំដែលបានស្នើឡើង ហើយច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 06:00 PM, ចំនួនអ្នកអានៈ​ 47ដង
ខេត្ត​ព្រះវិហារ៖ ​ នៅក្នុងជំនួបនាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ សំដៅជំរុញសេដ្ឋកិច្ចប្រជាជនតាមព្រំដែន និងប្រែក្លាយតំបន់ព្រំដែនមួយ ទៅជាព្រំដែនសន្តិភាព មិត្តភាព​ និងការអភិវឌ្ឍ។ ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:54 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តក្រចេះ៖ នេះបើតាមការបញ្ជាក់របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់ និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងប្រគល់ឯកសារប្លង់ដី ដែលបានដោះស្រាយផលប៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:47 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:42 PM, ចំនួនអ្នកអានៈ​ 50ដង
កូរ៉ខាងត្បូង នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា ដើម្បីរកអ្នកមកជំនួសតំណែងពីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយសារបទបញ្ជាច្បាប់អាជ្ញាសឹក និងដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ នាថ្ងៃចន្ទ ទី១២ ខែឧសភានេះ បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:48 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:45 PM, ចំនួនអ្នកអានៈ​ 46ដង
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:40 PM, ចំនួនអ្នកអានៈ​ 60ដង
យោងតាមរបាយការណ៍បានរំលឹកឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ២០២១ មកម្លេះ​ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងក្នុងខែឧសភានេះ ដោយគ្របដណ្តប់លើបុគ្គលិករបស់ Google ជាង ៤,០០០ នាក់ និងអតីតបុគ្គលិកស្បែកខ្មៅនៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក។ នៅក្នុងពាក្យប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:31 PM, ចំនួនអ្នកអានៈ​ 47ដង
ក្រុមមន្រ្តីនិងថ្នាក់ដឹកនាំមកពីតំបន់អាមេរិកឡាទីន ក៏ដូចជាមកពីក្រុមប្រទេសនៅតំបន់សមុទ្រការីបង់ ដែលរួមមានប្រធានាធិបតីប្រេស៉ីល កូឡុំប៊ី ព្រមទាំងស៉ីលី ជាដើម នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិកា China-CELAC នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារសប្តាហ៍នេះ។ ក្នុងសប្តាហ៍នេះ ចិននឹងរៀបចំកិច្ចប្រជុំមួយ ដែលរួមម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7096 នាក់
ម្សិលមិញ : 6835 នាក់
សរុបទាំងអស់ : 8470623 នាក់