ធនាគារ «ABA» ពង្រឹងភាពឈានមុខនៅលើទីផ្សារ ជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤ |
|
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 72ដង |
|
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
ធនាគារ ABA ជាថ្មីម្ដងទៀត បានបន្តនាំមុខក្នុងទីផ្សារក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន ១០% សម្រេចឈានដល់ ៨.៦ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធន កាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដើមទុនជំរុញការវិនិយោគនៅពេលអនាគត៖
វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២៤នោះគឺ ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះនឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួន នៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។
ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន៖
ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាព ប្រកបដោយពិពិធភាព និងស្ថិរភាព។
ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព៖
ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។
ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ៖
ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» រយៈពេលបួនដងជាប់ៗគ្នា។
ការពង្រីកវិសាលភាពឌីជីថល៖
នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និងមុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។
ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាពនិងងាយស្រួលជូនអ្នកប្រើប្រាស់។
ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទ ដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្ក័យបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។
បន្ថែមពីលើនេះ ABA បានបន្ដចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ-គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។
ការពង្រីកបណ្តាញទូលំទូលាយ៖
បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះ ធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។
ឆ្ពោះទៅមុខ៖
ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 09-05-2025, 07:35 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយប្រធានាធិបតីឥណ្ឌូនេស៉ី, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 07:29 PM, ចំនួនអ្នកអានៈ 53ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ បានលើកឡើងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ គឺជាការប្រកួតមួយដ៏រំភើប សម្រាប់ក្រុម ដែលបានលេងពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ហហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំងមូល បានត្រៀមខ្លួនក្នុងការហ្វឹកហាត់ ក៏ដូចជាការប្រកួតយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 07:21 PM, ចំនួនអ្នកអានៈ 53ដង
ក្នុងដំណើរទស្សនកិច្ចទៅស្ថានទូតរុស្ស៊ីជាមួយកូនស្រី លោក គីម បានអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ថា កូរ៉េខាងជើងនឹង «ពង្រឹង និងអភិវឌ្ឍ... សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី។\
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 06:04 PM, ចំនួនអ្នកអានៈ 52ដង
សម្រាប់អារ៉ាប៊ីសាអូឌីត សមាជិកភាពនៅក្នុង BRICS មានភាពរសើបខាងការទូត ចាប់តាំងពីប្រទេសនេះ ត្រូវបានអញ្ជើញឱ្យចូលរួមកាលពីឆ្នាំ ២០២៣។ តាមគេហទំព័ររបស់ BRICS អារ៉ាប៊ីសាអូឌីត មិនទាន់បានក្លាយជាសមាជិកនៅឡើយទេ។ ចំណែកការិយាល័យទំនាក់ទំនង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 05:58 PM, ចំនួនអ្នកអានៈ 44ដង
ពិធីខាងលើដែលរួមមានការដើរក្បួនរបស់កងទ័ព និងការបង្ហាញសព្វាវុធផ្សេងៗរបស់រុស្ស៉ី ប្រព្រឹត្តទៅនៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ហើយយោងតាមរូបភាពពីទូរទស្សន៍រដ្ឋរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវគេមើលឃើញអង្គុយនៅជាប់នឹងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈមេដឹកនាំបរទេសប្រហែលជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 05:36 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 05:27 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់៣នោះ រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 05:21 PM, ចំនួនអ្នកអានៈ 52ដង
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការប្រកួតអន្ដរជាតិនេះ មានអត្តពលិកជិត ២០ប្រទេសចូលរួម ពិសេសកីឡាករខ្លាំងៗមកពីប្រទេសហ្សាក់ស្ថាន ហ្វីលពីន រុស្ស៊ី និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានជាដើម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ២រូបចូលរួមព្រឹត្តិការណ៍នេះដែរ គឺកីឡាករ អាន់វ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 05:15 PM, ចំនួនអ្នកអានៈ 40ដង
ព្រុយណេ៖ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 04:37 PM, ចំនួនអ្នកអានៈ 58ដង
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Aspanspanle ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:30 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:09 PM, ចំនួនអ្នកអានៈ 35ដង
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:06 PM, ចំនួនអ្នកអានៈ 47ដង
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:24 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្
 ព័ត៌មានលម្អិត
|
|
|