ក្រសួងទេសចរណ៍ ធ្វើសិក្ខាសាលារយៈ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍សម្រាប់ខេត្តនៅភូមិភាគឦសាន
ចុះថ្ងៃទី: 11-02-2025, 05:56 PM, ចំនួនអ្នកអានៈ 245ដង
ខេត្តក្រចេះ៖ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានរៀបចំបើកសិក្ខាសាលារយៈ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍ សម្រាប់ខេត្តចំនួន៦ នៅភូមិភាគឦសាន។ បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ និងបទបង្ហាញរបស់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលបានបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ក្នុងការរៀបចំបង្កើតនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មួយចំនួននៅក្នុងខេត្តក្រចេះ។ លោក នី ផល្លី បានលើកឡើងថា តាមរយៈបទបង្ហាញរបស់លោកប្រធានមន្ទី និងតាមលោកតាមដានក្នុងបណ្តាញសង្គម និងបានឃើញថាសហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ និងសហគមន៍អេកូទេសចរណ៍កោះសាមសិបកំពុងនិងកំពុងឆក់យកចំណាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិ។ លោកបានថ្លែងអំណរគុណចំពោះវត្តមានរបស់អភិបាលរងតំបន់ភូមិភាគឦសាន អគ្គនាយករង ប្រធាននាយកដ្ឋានប្រធានមន្ទីរ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គពិធីទាំងមូល ដែលបានឆ្លៀតឱកាសដ៏មានមមាញឹកចូលរួមក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់ភូមិភាគឦសាន និងខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ” នាឱកាសដ៏វិសេសវិសាលនេះ។ លោករដ្ឋលេខាធិការ មានប្រសាសន៍ថា តាមរយៈសិក្ខា សាលានេះ បានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់ កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» តាមរយៈការអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។ ដើម្បីឲ្យមានសង្គតិភាពនៃការរៀបចំ អនុវត្ត និងការវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត នាយកដ្ឋាន ផែនការអភិវឌ្ឍទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន៩ រួមមាន៖ ១. ការអភិវឌ្ឍផលិតផល និងពង្រឹងគុណភាពទេសចរណ៍ ២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ៣. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ៩. ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ និងមានចង្កោម សមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ។ លោកបញ្ជាក់ថា វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ដែលស្ថិតនៅក្នុងមុំទី១ លើការអភិវឌ្ឍវិស័យ គន្លឹះ និងប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច។ ក្នុងនោះរាជរដ្ឋាភិបាលជំរុញការបន្តលើកម្ពស់វិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច ដោយលើកកម្ពស់ការអនុវត្ត ការរៀបចំនិងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នានា។ លោក នី ផល្លី ក៏បានជំរុញអភិបាលរងខេត្តទាំងជួយជ្រោមជ្រែង និងផ្តល់ជាអនុសាសន៍ល្អៗ តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីឲ្យការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ និងយន្តការតាមដានត្រួតពិនិត្យវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ និងសូមសំណូមពរឲ្យតំណាងសមាគមឧស្សាហកម្មទេសចរណ៍ដែលមានវត្តមាននៅទីនេះ សូមផ្តល់កិច្ចសហការ និងគាំទ្រគ្រប់មធ្យោបាយដល់ រដ្ឋាបាលរាជធានី- ខេត្ត ដើម្បីអនុវត្តផែនការសកម្មភាពរបស់ខ្លួនប្រកបដោយផ្លែផ្កាល្អសម្រាប់វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ​ 13ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ​ 14ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:49 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ:បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ​ 16ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:32 PM, ចំនួនអ្នកអានៈ​ 17ដង
វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។ និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:29 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ:លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ​ 38ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:57 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ:អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:54 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:49 PM, ចំនួនអ្នកអានៈ​ 38ដង
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។ អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:46 PM, ចំនួនអ្នកអានៈ​ 39ដង
ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។ ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:43 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។ ក្នុងពិធីជាមួយគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:30 PM, ចំនួនអ្នកអានៈ​ 35ដង
​កម្មវិធី​នុយក្លេអ៊ែរ​ស៉ីវិល សំដៅដល់​​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ ក៏ដូចជាឃ្លាំង​វិទ្យាសាស្ត្រ​​ជំនាន់​ក្រោយ ​នៃមន្ទីរពិសោធន៍​ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6016 នាក់
ម្សិលមិញ : 7163 នាក់
សរុបទាំងអស់ : 8318644 នាក់