|
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង៤០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅខេត្តតាកែវ, ខេត្តកំពង់ធំ និងខេត្តសៀមរាប |
|
ចុះថ្ងៃទី: 31-01-2025, 12:34 PM, ចំនួនអ្នកអានៈ 191ដង |
|
រាជធានីភ្នំពេញ៖កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៤៤៦,៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្តុកទឹក អន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថាន ភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ យើងរំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើង ដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។
ទី២៖ គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ។ មានស្ពានមួយមិនទាន់សាងសង់ រួចរាល់ ដែលត្រូវបានផ្អាកដោយសារខ្វះថវិកា។ បន្ទាប់ពីស្ថានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ប្រជាជនមូលដ្ឋានត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផល ប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើន ឡើង។
និងទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលឃុំខ្វាវ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈ ដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និង មនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។ យើងរំពឹងថាគម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។
ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។
ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា៖ ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:33 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការរបស់អង្គការ HALO Trust នៅភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក Hay បានឃើញផ្ទាល់ភ្នែកនូវប្រតិបត្តិការបោសសម្អាត និងបានជួបជាមួយអ្នកទទួលផលក្នុងស្រុក ដែលសហគមន៍របស់ពួកគេត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងរីកចម្រើនជាងមុន ត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:29 PM, ចំនួនអ្នកអានៈ 9ដង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្តីប្រកាសថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងប្រកួតមិត្តភាពក្នុងដីដំបូងបំផុត ជាមួយក្រុមជម្រើសជាតិហ្គាំ(Guam) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ជាមួយគ្នានេះ ស្ថាប័ន FFC ក៏បានឱ្យដឹងទៀតថា កីឡាករយុវជន ០២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:25 PM, ចំនួនអ្នកអានៈ 13ដង
ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានប្រកាសដំណឹងមរណភាពរបស់លោក Mujica កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Mujica គឺជាអតីតសមាជិកក្រុមឧទ្ទាមឆ្វេងនិយម ដែលបានក្លាយជាប្រធានាធិបតីអ៊ុយរូហ្កាយ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺមហារីកបំពង់ក កាលពីឆ្នាំ២០២៤។ អ្នកនយោបាយជុំវិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:19 PM, ចំនួនអ្នកអានៈ 15ដង
ក្រុមឆ្មាខ្មៅ Sunderland បានបាត់មុខពីលីគកំពូល Premier League គិតចាប់តាំងពីបញ្ចប់រដូវកាល២០១៦-១៧ ខណៈនេះជាការស្វែងរកកៅអីឡើងទៅមកវិញរបស់ក្រុម Sheffield United បន្ទាប់ពីធ្លាក់ចុះនៅរដូវកាល២០២៣-២៤ ។
ក្រុមឆ្មាខ្មៅ Sunderland និងក្រុម Sheffield United ពេលនេះត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Chamspanionshispan spanlay-off 2024-25 ដើម្បីដណ្តើមកៅអីមួយឡើងទៅលីគកំ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:16 PM, ចំនួនអ្នកអានៈ 11ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣ ការផ្តល់ជំនួយត្រូវបានធ្វើឡើង ដោយក្រុមផ្តល់ជំនួយអន្តរជាតិ និងទីភ្នាក់ងាររបស់ UN។ ប៉ុន្តែអ៉ីស្រាអែល បានស្នើឡើងកាលពីសប្តាហ៍មុន ឱ្យក្រុមហ៊ុនឯកជនធ្វើជាអ្នកទទួលបន្ទុកចែកចាយជំនួយ នៅភាគខាងត្បូងហ្កាហ្សា។
ប្រធានទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:12 PM, ចំនួនអ្នកអានៈ 12ដង
នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក យល់ព្រមទម្លាក់ពន្ធបដិការរបស់ខ្លួន ដែលត្រូវបានដំឡើងដល់១៤៥ភាគរយ ទៅលើទំនិញនាំចូលពីប្រទេសចិន ឱ្យចុះមកនៅត្រឹម៣០ភាគរយ រីឯខាងចិនបានយល់ព្រមទម្លាក់ពន្ធលើទំនិញរបស់អាមេរិក មកនៅត្រឹម១០ភាគរយវិញ បន្ទាប់ពីដំឡើងដល់១២៥ភាគរយ។
នៅថ្ងៃពុធនេះ កិច្ចព្រមព្រៀងពាណិជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:51 PM, ចំនួនអ្នកអានៈ 14ដង
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ២តោន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ៥កេស ទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខកំប៉ុង ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់បន្តការសាងសង់កុដិមួយខ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:46 PM, ចំនួនអ្នកអានៈ 21ដង
ដោយចង់បញ្ជូនទាំងសារព្រមានចុងក្រោយ និងការបើកចំហទ្វារការទូតផង លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់ត្រូវតែជ្រើសរើសយករវាងថាតើចង់បន្តបង្កចលាចល ឬក៏ចង់ឆ្ពោះទៅរកសនិ្តភាព។ អ៉ីរ៉ង់តែងតែ ច្រានចោលជារឿយៗចំពោះការចោទប្រកាន់ខ្លួនជាមេបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តាមលោក ត្រាំ លោកផ្ទាល់ចង់ចុះកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:41 PM, ចំនួនអ្នកអានៈ 19ដង
ប្រធានាធិបតីចិន លោក Xi Jinspaning បានប្រាប់ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ថា «ប្រទេសទាំងពីរគួរតែប្រឆាំងដាច់ខាតនូវលទ្ធិឯកតោភាគី គាំពារនិយម និងទង្វើសម្លុតគំរាម»។ ចំណែក លោក Lula បាននិយាយថា «ទំនាក់ទំនងរវាងចិន និងប្រេស៉ីលក្នុងពេលនេះ គឺចាំបាច់ជាងពេលណាៗទាំងអស់»។
នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ចិន និងប្រេស៉ី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:39 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។បានបញ្ជាក់ថា ដើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:34 PM, ចំនួនអ្នកអានៈ 16ដង
បុរសវ័យ ៦៥ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាជាមួយសហព័ន្ធប្រេស៊ីល CBF ដើម្បីដឹកនាំអតីតជើងឯកពានរង្វាន់ពិភពលោក World Cuspan ៥សម័យកាលច្រើនជាងគេមួយនេះ ដល់បំណាច់ឆ្នាំ២០២៦ ក្រោយពេលជោគជ័យក្នុងក្លិបអាជីពរួចមក។
គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancetotti ត្រូវបានគេរាយការណ៍ថា នឹងទទួលបានថ្លៃនឿយហត់ប្រមាណ ១១.១លានដុល្លារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:15 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វេីឡេីងតាមរយៈគេហទំព័រ httspans://vehicle.mspanwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:10 PM, ចំនួនអ្នកអានៈ 18ដង
កិច្ចចរចារវាងក្រុមមន្ត្រីការទូតជាន់ខ្ពស់អ៉ីរ៉ង់ និងអឺរ៉ុប កើតមានឡើងខណៈភាគីទាំងសងខាងកំពុងលើកកម្ពស់ការចូលរួមរបស់ខ្លួន នៅមុនកិច្ចចរចាជុំទី៥រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវចាប់ផ្ដើមនៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ។ កិច្ចចរចារវាងអ៉ីរ៉ង់ និងប្រទេសអឺរ៉ុបដូចជាចក្រភពអង់គ្លេស បារាំង និងអាល្លឺ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 11:58 AM, ចំនួនអ្នកអានៈ 19ដង
ខណៈពេលដែលថ្មលីចូម-អ៊ីយ៉ុងត្រូវបានផលិតឡើងតាមបែបប្រពៃណី បានផ្តល់ថាមពលដល់ឧបករណ៍ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពួកវាត្រូវបានកំណត់កត្រាជាច្រើន ដោយត្រូវពេលវេលាក្នុងការសាកថាមពលឡើងវិញ, ភាពប្រែប្រួលនៃសីតុណ្ហភាព និងតម្រូវការសម្រាប់ការជំនួស។ ប៉ុន្តែថ្មនុយក្លេអ៊ែរថ្មីនេះ ដំណើរការដោយអ៊ីស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 11:24 AM, ចំនួនអ្នកអានៈ 24ដង
ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1។ លោក Macron បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនឱ្យមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែយើងក៏មិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងនោះដែរ។ សង្រ្គាមត្រូវតែបញ្ចប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 6318 នាក់ |
|
ម្សិលមិញ |
: 7221 នាក់ |
|
សរុបទាំងអស់ |
: 8477452 នាក់ |
|
|