|
ADB: ការធ្វើឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាព ដែលមានជាយូរមក ក្នុងអាស៊ី និងប៉ាស៊ីហ្វិក |
|
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 245ដង |
|
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។
ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។
ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។
ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។
របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:25 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:20 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:26 PM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលី បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:13 PM, ចំនួនអ្នកអានៈ 17ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។ លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:12 PM, ចំនួនអ្នកអានៈ 20ដង
តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិកជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។
ក្រសួងការបរទេសច�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-06-2025, 05:07 AM, ចំនួនអ្នកអានៈ 112ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-06-2025, 05:05 AM, ចំនួនអ្នកអានៈ 87ដង
លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា «ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Caspanitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ»។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ 110ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-06-2025, 09:14 PM, ចំនួនអ្នកអានៈ 88ដង
លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-06-2025, 09:12 PM, ចំនួនអ្នកអានៈ 92ដង
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់ និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-06-2025, 09:09 PM, ចំនួនអ្នកអានៈ 99ដង
កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-06-2025, 09:04 PM, ចំនួនអ្នកអានៈ 108ដង
រាជធានីភ្នំពេញ៖ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-06-2025, 09:01 PM, ចំនួនអ្នកអានៈ 78ដង
ជម្លោះពាក្យសម្តីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក «ខកចិត្តយ៉ាងខ្លាំង» ចំពោះលោក Musk។ ជាការឆ្លើយតប លោក Musk បានសរសេរលើបណ្ដាញ X ថា «បើគ្មានខ្ញុំទេ លោក ត្រាំ នឹងចាញ់ឆ្នោត»។ បន្ទាប់មក លោក ត្រាំ បានគំរាមថា «មធ្យោបាយងាយស្រួលបំផុតដើម្បីសន្សំប្រាក់រាប់ពាន់�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ 219ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ 209ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 10505 នាក់ |
|
ម្សិលមិញ |
: 13622 នាក់ |
|
សរុបទាំងអស់ |
: 8708377 នាក់ |
|
|