ឃាត់ខ្លួន មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ នៅខណ្ឌបឹងកេងកង |
|
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ 65ដង |
|
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោងប្រហែល ០៣:៥០ ទៀបភ្លឺ ។
ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖
១៖ ឈ្មោះ ស៊ឹម ភក្រ្តា ភេទប្រុស អាយុ ២១ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ២៩៨ ស/កទួលស្វាយព្រៃទី១ មុខរបរ ដឹកជញ្ជូន (មានសារធាតុញៀន) ។
២៖ ឈ្មោះ កែ ឆៃយ៉ា ហៅអាញ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះលេខផ្លូវ២១១ ស/កវាលវង់ ខណ្ឌ៧មករា មុខរបរ លក់ដូរ (មានសារធាតុញៀន) ។
៣៖ ឈ្មោះ វ៉ាន់ ប៉េស ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ
មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
៤៖ ឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ ហៅអាសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះសំណាក់ហេង លាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យកមានដូចជា៖ ម៉ូតូ ០១ គ្រឿង (របស់ជនសង្ស័យជិៈធ្វើសកម្មភាព) ទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនរងគ្រោះបានប្រគល់ឲ្យជនរងគ្រោះវិញ) ។
ករណីនេះ គឺជនរងគ្រោះមានឈ្មោះ LARL YKOV kONSTANTIN ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិរុស្សី ស្នាក់នៅអាផាតមិន The Moonvine360 ផ្លូវ៣៦០ ស/កបឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍ ។
បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុម៉ោង ១២:០០ ជនរងគ្រោះបានឃើញទូរស័ព្ទដៃរបស់ខ្លួន ដែលចោរឆក់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ ស/កបឹងកេងកងទី១ នៅក្នុងផេកខ្មែរ២៤ ហើយជនរងគ្រោះបាន រាយការណ៍មកប្រាប់សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះ សុឹម ភក្រ្តា យកមកសាកសួរ ក្រោយពីសាកសួរឈ្មោះ សុឹម ភក្ត្រា បានសារភាពថាខ្លួន បានទិញទូរស័ព្ទដៃ ០១ គ្រឿង ពិតប្រាកដមែនពីឈ្មោះ កែ ឆៃយ៉ា ក្នុងតម្លៃ ៣០០ ដុល្លារ ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ កែ ឆៃយ៉ា នៅចំណុចដីឡូទុកចោល ស/កទន្លេបាសាក់ ខណ្ឌចំការមន យកមកសាកសួរតែម្ដង ។ ហើយបន្តទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ប៉េស និងឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ នៅចំនុចផ្ទះសំណាក់ ហេងលាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា យកមកសាសួរតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ ០៤ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកករណីទី២ គឺការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនបរទេស) ប្រព្រឹត្ដនៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២០:៤០ នាទី។
នៅថ្ងៃកើតហេតុម៉ោង ២១:៤០ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ០៣ នាក់ នោះរួមមាន៖
ទី១៖ ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ
ទី២៖ ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ ទីកន្លែងស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ។
ទី៣៖ ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ ២០ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងដកហូតមានដូចជា៖ ម៉ូតូ ០១ គ្រឿង ,ទូរស័ព្ទដៃ ០៣ គ្រឿង ។
ជនរងគ្រោះឈ្មោះ EMMA BOOCK JENSEN ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិដាណាម៉ាក ស្នាក់នៅស្កាយវីឡា ផ្លូវ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍។ សម្ភារបាត់បង់មានដូចជា៖ លិខិតឆ្លងដែន ០១ ក្បាល ,ទូរស័ព្ទ ០១ គ្រឿង ,លុយខ្មែរប្រហែល ៣០ ម៉ឺនរៀល ,លុយដុល្លារប្រហែល ៨០ ដុល្លារ ,កាតធនាគារDarsk Bank មួយចំនួន០១សន្លឹក ។
បើតាមសមត្ថកិច្ច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ០៨:៤០ ជនសង្ស័យ ០៣ នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចទីតាំងកើតហេតុបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២១:៤០ កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាំយកមកធ្វើការសាកសួរ ។ ក្រោយសាកសួរក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះប្រាកដមែន រួចយកទូរស័ព្ទលក់នៅម្ដុំផ្សារកណ្ដាលតែគេមិនទិញ (ជាប់IClutd) ក៏បានយកទៅបោះចោលចូលទឹកទន្លេ ចំណែកកាបូប រួមនិងសម្ភារបោះកន្លែងចោលសម្រាមកោះពេជ្រ ។
បច្ចុប្បន្ន ជនសង្ស័យ ០៣ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ 22ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:49 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:41 PM, ចំនួនអ្នកអានៈ 18ដង
កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverspanool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។
ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverspanool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ 34ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយការណ៍មិនបាននិយាយថា តើការពិភាក្សាកំពុងធ្វើឡើងជាមួយនិយតករនៅក្នុងប្រទេសចិនឬនៅកន្លែងផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ 41ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ 33ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។
នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ 24ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ 37ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។
ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ 64ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ 58ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
|
|
|