កម្ពុជាឈ្នះមេដាយ ៨គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី នៅហ្សកដានី
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ 71ដង
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។ គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា រួមជាមួយកីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា។ លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធ បានលើកឡើងថា «ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាជើងឯកប្រចាំទ្វីបអាស៊ី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងចូលរួមរៀងរាល់ឆ្នាំ បន្ទាប់ពី World Championship មក គឺ Asian Championship នេះហើយ ដែលយើងអាចវាស់ស្ទង់សមត្ថភាព រវាងសមាជិកក្រុមជម្រើសជាតិជឺជីតស៊ូទ្វីបអាស៊ី ។ ដោយសារយើងតែងមានវត្តមានរៀងរាល់ឆ្នាំ គេបានទទួលស្គាល់ជឺជីតស៊ូកម្ពុជា ជាសហព័ន្ធមួយ ដែលមានស្នាដៃ ដែលអាចដណ្ដើមបានជ័យលាភី និងបញ្ចប់ការប្រកួតក្នុងលទ្ធផលល្អប្រសើរ»។ សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម។ ដូច្នេះតាមរយៈលទ្ធផលបណ្ដោះអាសន្នខាងលើ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ហើយ ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង (ប្រាក់ ៦ និងសំរឹទ្ធ ២) នៅពេលនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:51 PM, ចំនួនអ្នកអានៈ​ 35ដង
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។ តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegeric
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:46 PM, ចំនួនអ្នកអានៈ​ 22ដង
ជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:24 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:21 PM, ចំនួនអ្នកអានៈ​ 24ដង
ថ្លែងក្រោយចប់ការប្រកួតនៅចំពោះមុខកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានរួមចំណែកទទួលបានជ័យជម្នះផងនោះ លោក Amorim បានឱ្យដឹងថា «គ្មាននរណាម្នាក់ដឹងមុននោះទេ ហើយក៏មិនដឹងថា នឹងមានអ្វីកើតឡើងដែរ»។ ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែសង្ឃឹម និងជឿជាក់ថា Bruno នឹងបន្តលេងនៅ Man Utd ទៀត។Manchester United បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 46ដង
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័​ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ​ 42ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:50 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:42 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:37 AM, ចំនួនអ្នកអានៈ​ 38ដង
ការលូតលាស់នេះ​ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthrospanic ដោយក្រុមហ៊ុនផ្សេងៗ។​ ប្រព័ន្ធ Claude chatbot របស់ Anthrospanic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OspanenAI​ តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្ម​នេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthrospanic អាចក្លាយជាក្រុមហ៊ុន softw
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:35 AM, ចំនួនអ្នកអានៈ​ 41ដង
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:33 AM, ចំនួនអ្នកអានៈ​ 48ដង
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:29 AM, ចំនួនអ្នកអានៈ​ 35ដង
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេពញ៖ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព ​លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​អគ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1490 នាក់
ម្សិលមិញ : 10893 នាក់
សរុបទាំងអស់ : 8628493 នាក់