|
ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា និងផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ |
|
ចុះថ្ងៃទី: 16-03-2025, 07:38 PM, ចំនួនអ្នកអានៈ 256ដង |
|
សៀមរាប៖ ព្រឹត្តិការណ៍នេះ មានក្រុមសិល្បករ សិល្បការិនី ចំនួន ៥ប្រទេស រួមមាន៖ កម្ពុជា, ឥណ្ឌូនណេស៊ី, ចិន, ហ្វីលីពីន និងឥណ្ឌា បានប្រមូលផ្តុំគ្នាបង្ហាញនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ មានដូចជា៖ របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា, ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព និងបរិយាកាសដ៏ស្រស់ស្អាតដល់អ្នកទស្សនា។
ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា និងផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់អន្តរជាតិ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប» សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ពិធីនេះ ក្រោមវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ លោក លោកស្រី ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងស្ថានទូត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបន្តថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធន៍ និងថាមពល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកបានបន្តថា តាមរយៈការបង្កើតឱកាសការងារ, ជាពិសេសបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោកបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេស ការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត និងការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ស្របតាមអភិក្រម (ជវភាពនៃប្រព័ន្ធតួអង្គតែមួយ) និងទស្សនទាន (មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល) (Leaving No Oneand No Place Behind)។
លោកបន្ថែមថា ឈរលើស្មារតីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ នឹងធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បញ្ជាក់ថា ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក។ លោកមានជំនឿថា ព្រឹតិ្តការណ៍នេះ នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេស គោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ។
ជាមួយនេះដែរ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដែលក្រសួងទេសចរណ៍ រៀបចំឡើង នាពេលនេះ នឹងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជម្រុញឲ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា វិស័យទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ 168ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ 228ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។
ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ 252ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ 234ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។
សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ 247ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:32 PM, ចំនួនអ្នកអានៈ 237ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:14 PM, ចំនួនអ្នកអានៈ 240ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:40 AM, ចំនួនអ្នកអានៈ 320ដង
រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:38 AM, ចំនួនអ្នកអានៈ 334ដង
រាជធានីភ្នំពេញ៖មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ព្រោះតែល្មើសនឹងវិន័យរបស់កងកម្លាំង។
មន្ត្រីនគរបាលទាំង៣រូបនេះរួមមាន៖
១. អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ
២. អនុសេនីយ៍ឯក ម៉ន សារ៉ន និង
៣. អនុសេនីយ៍ឯក ឈន តុលា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:35 AM, ចំនួនអ្នកអានៈ 263ដង
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីអាមេរិក លោក Marco Rubio ភាគីទាំងពីរបានបង្ហាញពីបំណងចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោក Rubio បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តសេចក្ដីណែនាំដើម្បីលើកលែងទណ្ឌកម្មលើស៊ីរី រួមទាំងច្បាប់ Caesar Act ផងដែរ។ អាមេរិកក៏គ្រោងនឹ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:33 AM, ចំនួនអ្នកអានៈ 336ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:29 AM, ចំនួនអ្នកអានៈ 276ដង
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនអត្តឃាតចំនួន ៥៣៩គ្រឿង និងមីស៊ីលមួយចំនួនទៀតពេញមួយយប់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានហៅការវាយប្រហារនេះថា "ឃោរឃៅ" ដោយលោកបានកត់សម្គាល់ថា វាបានកើតឡើងស្ទើរតែដំណាលគ្នាជាមួយនឹងសេចក្ដីរាយការណ៍អំពីជំនួប ត្រាំ-ពូទីន។ លោកបានបន្ថែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:27 AM, ចំនួនអ្នកអានៈ 323ដង
រាជធានីភ្នំពេញ៖ដោយបានទទួលការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ លោកឧត្តមសេន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:17 AM, ចំនួនអ្នកអានៈ 337ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-07-2025, 05:53 PM, ចំនួនអ្នកអានៈ 275ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 6264 នាក់ |
|
ម្សិលមិញ |
: 13400 នាក់ |
|
សរុបទាំងអស់ |
: 9050877 នាក់ |
|
|