នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នើកងកម្លាំងសមត្ថកិច្ច បង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្នានរបស់ខ្លួន |
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 122ដង |
|
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តរតនគិរីដែលជាខេត្តដ៏ឆ្ងាយនិងដាច់ស្រយាលមួយនេះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកកិច្ចប្រជុំរវាងក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រី ស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តរតនគិរី។
កិច្ចប្រជុំមានមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីប្រតិភូអមដំណើរ ,ប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញា, អភិបាលរងខេត្ត, នាយក-នាយករង រដ្ឋបាលសាលាខេត្ត, មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី, ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុកទាំង៩, ឃុំសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធ ចំណុះរដ្ឋបាលសាលាខេត្ត ជាច្រើនរូបទៀត។
លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនអំពីកិច្ចខិតខំរបស់មន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូន ប្រជាពលរដ្ឋ ប្រកបដោយសុខុដុមរមនា និងសម្បូរសប្បាយ។ ដែលសកម្មភាពនេះបានស្តែងឱ្យឃើញពីកិច្ច ខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ចដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរសកម្មនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួម របស់មូលដ្ឋាន។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមកគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងទូទាំងប្រទេស។
លោកបានជំរុញដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យ ជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋាន គតិយុទ្ធជាធរមានឲ្យបានទាន់ពេល។ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងនៅកម្ពុជា។ ហើយក្នុងកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និងជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់។
លោកនាយឧត្តមសេនីយ៍ ក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល។ ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ 0ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។
បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ខាងក្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។
ស្ថានភាពច្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ 0ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។
លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ 0ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ 1ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ 0ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ទៅណែនាំ លោកស្រី អេន ចរិយា ជុំវិញការបង្ហោះវីដេអូ សកម្មភាព និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:51 PM, ចំនួនអ្នកអានៈ 37ដង
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។
តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegeric
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:46 PM, ចំនួនអ្នកអានៈ 24ដង
ជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:24 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:21 PM, ចំនួនអ្នកអានៈ 26ដង
ថ្លែងក្រោយចប់ការប្រកួតនៅចំពោះមុខកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានរួមចំណែកទទួលបានជ័យជម្នះផងនោះ លោក Amorim បានឱ្យដឹងថា «គ្មាននរណាម្នាក់ដឹងមុននោះទេ ហើយក៏មិនដឹងថា នឹងមានអ្វីកើតឡើងដែរ»។
ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែសង្ឃឹម និងជឿជាក់ថា Bruno នឹងបន្តលេងនៅ Man Utd ទៀត។Manchester United បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:18 PM, ចំនួនអ្នកអានៈ 48ដង
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយ
 ព័ត៌មានលម្អិត
|
|
|