សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តីចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពដែលស្លាប់ដោយគ្រោះរញ្ជួយដីនៅថៃ
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ 101ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំការ បញ្ជូន សព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាម រថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាន នៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ស្ថិតនៅក្នុង សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារសព ក្នុងឱកាសនេះ លោកវេជ្ជ. អ៊ុយ សំអុន បានថ្លែងថា បន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់រូបលោក និងសហការីមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចូលរួមបុណ្យសពម្នាក់ចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ បាត់បង់ នូវពលរដ្ឋកម្ពុជាដ៏ល្អមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍជាតិ មាតុភូមិ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ដែរ លោក អ៊ុយ សំអុន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ​ 8ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។ នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ​ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ​ 24ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 26ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។ តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ​ 24ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើ​​ឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ​ 24ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 11:56 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-06-2025, 11:48 AM, ចំនួនអ្នកអានៈ​ 27ដង
លោក Albanese ដែលកាលពីដើមខែនេះបានថ្លែងថា លោកកំពុងទន្ទឹងរង់ចាំជំនួប «ទល់មុខគ្នា» ជាមួយលោក ត្រាំ ដោយមិនបានបញ្ជាក់ថានៅពេលណានោះ បានឲ្យដឹងថា លោកនឹងជួបលោក ត្រាំ នៅថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកនឹងជួបជាមួយប្រធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារ​ទាក់ទង​​ដល់ពលករខ្មែរ​នៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ​ 27ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ​ 44ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។ Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10412 នាក់
ម្សិលមិញ : 10898 នាក់
សរុបទាំងអស់ : 8795691 នាក់