ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី ១០ឆ្នាំឡើង អញ្ជើញមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា |
|
ចុះថ្ងៃទី: 02-05-2025, 01:21 PM, ចំនួនអ្នកអានៈ 73ដង |
|
រាជធានីភ្នំពេញ៖ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ពោលនៅឆ្នាំ២០១៦ សូមអញ្ជើញមកធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំ សង្កាត់ទាំងអស់ នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។
ក្នុងឱកាសចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតនេះ, ប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់លោក មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។
លោក ប្រាជ្ញ ចន្ទ បានបន្តថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ (ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់របស់ខ្លួន។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
នាឱកាសនោះដែរ ប្រធាន គ.ជ.ប បានអំពាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ 34ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ 51ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ 57ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំមុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ 41ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។
ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ 54ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ 49ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។
ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:06 AM, ចំនួនអ្នកអានៈ 39ដង
គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថាក្រុម Muhoroni Youth របស់ប្រទេសកេនយ៉ា មានទោសពីបទ ធ្វើសកម្មភាពពាក់ព័ន្ធនឹងការរៀបចំការប្រកួតបាល់ទាត់ ហើយបណ្តេញក្លិបនេះចេញពីក្របខ័ណ្ឌ National Suspaner League កម្រិតទី២ ដោយធ្លាក់ទៅកាន់លីគទី៣ Kenya Division One League នៅមុនរដូវកាលក្រោយ ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងនៅថ្ងៃទី០២ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:03 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់គ្រួសារ នៅខែឧសភានេះ សម្តេចត្រូវចូលរួមបុណ្យខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកសម្តេច និងបុណ្យខួប៣ឆ្នាំ នៃមរណភាពបងប្រុសសម្តេច ហើយក៏ត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ចៅស្រីផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 10:52 AM, ចំនួនអ្នកអានៈ 55ដង
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈពលរដ្ឋអូស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុន ការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ។ បើតាមក្រសួងការបរទេសអូស្ត្រាលី ពលរដ្ឋអូស្ត្រាលីរាប់សែននាក់រស់នៅក្រៅប្រទេសក៏ត្រូវបានរំពឹងដែរថានឹងចូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 10:47 AM, ចំនួនអ្នកអានៈ 40ដង
គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong ត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅរយៈពេល១២ម៉ោង ហើយលទ្ធផលបោះឆ្នោតមួយចំនួនត្រូវបានរំពឹងថានឹងត្រូវចេញផ្សាយជាបណ្
 ព័ត៌មានលម្អិត
|
|
|