កំពូលតារាហូលីវូដ Daniel Craig បង្ហើបពីមនុស្សម្នាក់ ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី និងជាប់ងារក្នុងនាមតួអង្គ «007» រហូតមកដល់បច្ចុប្បន្ន
ចុះថ្ងៃទី: 14-01-2022, 12:48 PM, ចំនួនអ្នកអានៈ 1426ដង
តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយកាសែត The Sun នាពេលថ្មីៗនេះ តារាប្រុសវ័យ៥៣ឆ្នាំ Daniel Craig បានបង្ហើបឲ្យដឹងថា បុគ្គលសំខាន់ម្នាក់នោះ គឺអ្នកដឹកនាំរឿងជើងចាស់ល្បីល្បាញក្នុងវិស័យហូលីវូដ ជនជាតិអាមេរិក គឺលោក Steven Spielberg ដែលបានសម្រេចចិត្តជ្រើសរើសរូបលោក ឲ្យចូលរួមសម្តែងក្នុងនាមជាតួអង្គ 007 តាំងពីដំបូងមក ពោលគឺរឿង «Casino Royale» ចេញឆ្នាំ ២០០៦។ កំពូលតារាសម្តែងប្រុសល្បីឈ្មោះ របស់អង់គ្លេស Daniel Craig ដែលបានជាប់ងារជា James Bond 007 នោះ បានរំឭកពីមនុស្សសំខាន់ម្នាក់ ដែលបានធ្វើឲ្យជីវិតរបស់លោក ប្រែក្លាយទៅជាបុគ្គលដែលល្បីល្បាញ ជាប់ងារថា 007 មកទល់បច្ចុប្បន្ន។ លោក Daniel Craig បានបង្ហើបថា អ្នកដឹកនាំរឿង លោក Steven គឺជាមនុស្សសំខាន់ម្នាក់ ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះខ្លាំងក្នុងវិស័យហូលីវូដ ព្រោះអ្នកដឹកនាំរូបនោះ បានផ្តល់ទំនុកចិត្តឲ្យលោកចូលរួមសម្តែងតាំងពីដំបូង នៃតួអង្គ 007 បើទោះបីជាគ្រានោះ លោកមានអារម្មណ៍ថា ខ្មាស់អៀន ក្នុងការសម្តែងជាតួអង្គប្រភេទនេះក៏ដោយ។ ក្រោយពីទទួលបានការលើកទឹកចិត្ត និងជំរុញឲ្យលោកសម្តែងជាតួអង្គ 007 ក្នុងរឿងដំបូង ពីសំណាក់អ្នកដឹកនាំរឿង លោក Steven ទីបំផុត លោកក៏សម្រេចចិត្តយល់ព្រម ដោយដឹងថា វានឹងល្អប្រសិនបើបន្តទៅមុខទៀត ក្នុងតួអង្គនេះ។ លោកនិយាយថា លោកពិតជាខ្មាស់អៀនខ្លាំងណាស់ លោកពិតជាមិនចង់សម្តែងជាតួអង្គ Bond នោះទេ ប៉ុន្តែបន្ទាប់ពីលោកបានអាន Script រឿង «Casino Royale» ដែលជារឿងដំបូងមក អារម្មណ៍របស់លោកស្រាប់តែប្រែមកថា យល់ព្រមវិញ ព្រោះគិតថាល្អ។ គួរជម្រាបថា តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond 007 ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ ដោយឡែក Daniel Craig បានដើរតួអង្គនេះ ជាលើកចុងក្រោយក្នុងរឿងស៊េរីថ្មី គឺ «No Time To Die» ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅអំឡុង ខែកញ្ញា ឆ្នាំ២០២១ ខណៈរឿងនេះជាស្នាដៃចុងក្រោយហើយរបស់លោក Daniel Craig ក្នុងការសម្តែងជាតួអង្គ James Bond៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ​ 14ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ​ 17ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ​ 17ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ​ 17ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ​ បាន​ព្រមាន​ថា ប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:31 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:24 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 56ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 36ដង
ការសម្រេចចិត្តនេះ គឺជាសញ្ញាបង្ហាញពីរបៀបដែលឥណ្ឌាកំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាទឹក Indus ឆ្នាំ ១៩៦០ បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីថ្ងៃទី២២ ខែមេសា នៅកន្លែងទេសចរណ៍មួយក្នុងតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា «ភេរវករ»​ ទាំងពីរនាក់ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។ ឧបនាយករដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:11 PM, ចំនួនអ្នកអានៈ​ 63ដង
សកម្មភាពខាងលើ គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:08 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរ​សាទរ​ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស​ពលករ​អូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ​ 62ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​ ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 684 នាក់
ម្សិលមិញ : 9050 នាក់
សរុបទាំងអស់ : 8417612 នាក់