|
មេទ័ពកម្ពុជា-ចិន៖ សមយុទ្ធនាគមាស ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន, ទោះស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណា ក៏ចំណងមិត្តភាពបន្តរីកចម្រើនឥតឈប់ឈរ 2025-05-17 02:12pm |
|
ចុះថ្ងៃទី: 17-05-2025, 04:45 PM, ចំនួនអ្នកអានៈ 101ដង |
|
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា សមយុទ្ធនាគមាសនេះនឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន។ សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេស និងកងទ័ពទាំងពីរកម្ពុជា-ចិន»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា គោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមកបម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះ និងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាសនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។
ទន្ទឹងនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា សមយុទ្ធនេះ ពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ សមយុទ្ធនេះក៏បានធ្វើឱ្យកងទ័ពកម្ពុជាពង្រឹងទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ។
បើតាម ឧត្តមសេនីយ៍ទោ លី ក្វាងយុន, សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺកងកម្លាំងប្រទេសទាំងពីរត្រូវពួតដៃគ្នា និងរួមចិត្តតែមួយ ដើម្បីរៀនសិក្សា និងក្រេបយកបទពិសោធន៍លើឯកទេសជំនាញទៅវិញទៅមក ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀត។ ការចែករំលែកបទពិសោធន៍ និងស្វែងយល់គ្នាទៅវិញទៅមកលើគោលគំនិត និងវិស័យវប្បធម៌ ដើម្បីរួមចំណែកដល់ពង្រឹង និងបន្តរីកចម្រើនចំណងមិត្តភាពចិន-កម្ពុជា នៅយុគសម័យថ្មី។
ឧត្តមសេនីយ៍ទោ បានលើកឡើងយ៉ាងដូច្នេះថា៖ «សមយុទ្ធនាគមាស ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសចិន និងកម្ពុជា ដែលបានធ្វើសមយុទ្ធនាគមាស ប្រកបដោយជោគជ័យចំនួន៦ដង។ នៅពេលស្របគ្នានឹងធ្វើហ្វឹកហាត់បញ្ជាការ និងការពិគ្រោះយោបល់ ផ្លាស់ប្តូរបទពិសោធន៍លើខ្លឹមសារជំនាញ កងកម្លាំងចូលរួមសមយុទ្ធត្រូវថ្នាក់ថ្នមឱកាសល្អនេះខិតខំប្រឹងប្រែងសិក្សា និងហ្វឹកហាត់ ដើម្បីរួមចំណែកដល់លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរចិន-កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងរួមចំណែកដល់បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពទាំងពីរ»។
លោក លី ក្វាងយុន បានបន្តថា ប្រទេសចិន និងកម្ពុជា ជាប្រទេសសំខាន់ក្នុងតំបន់ដែលរ៉ាប់រងទំនួលខុសត្រូវសំខាន់នូវការការពារសន្តិសុខ ស្ថិរភាព និងវឌ្ឍនភាព វិបុលភាពរួមនៅតំបន់ និងក្រៅតំបន់។ សមយុទ្ធនាគមាស មានប្រធានបទនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងគោលបំណងពង្រឹង និងបន្តរីកចម្រើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវជំនឿទុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីបង្ហាញមុខមាត់ល្អប្រសើរនូវការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់របស់កងទ័ពទាំងពីរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ លី ក្វាងយុន បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា តែងតែរួមសុខរួមទុក្ខជួយយកអាសារគ្នាទៅវិញទៅមក្នុងគ្រាលំបាក ប្រឈមនឹងការប្រែប្រួលរបស់ពិភពលោក តាមពេលវេលា និងរបត់ប្រវត្តិសាស្ត្របានបង្ហាញអត្ថន័យជាយុទ្ធសាស្ត្ររបស់ទំនាក់ទំនងចិន-កម្ពុជា កាន់តែច្បាស់លាស់។ យើងជឿជាក់ថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាកាន់តែរឹងមាំជាប់ជានិច្ច ហើយនឹងបន្តរីកចម្រើនដោយឥតឈប់ឈរថែមទៀត។
«ភាគីចិន និងកម្ពុជាចាប់ដៃរួមគ្នា និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងខិតខំជំរុញកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី រួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិភាព ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ ឧត្តមសេនីយ៍ទោ លី ក្វាងយុន។
សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
កងយោធពលខេមរភូមិន្ទ និងកងទ័ពព្រំដោះប្រជាជនចិន នៅរៀងរាល់ឆ្នាំតែងតែរៀបចំធ្វើសមយុទ្ធរួមគ្នា នាគមាសប្រចាំឆ្នាំ។ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៧ លើករួចមកហើយ។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៕
















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ 26ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។
Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:00 PM, ចំនួនអ្នកអានៈ 23ដង
tauma វ័យទើបតែ ២០ឆ្នាំ គឺជាកីឡាករប្រដាល់លំដាប់ជួរមុខរបស់ចក្រភពអង់គ្លេស ដែលកំពុងកាន់កាប់កំណត់ត្រាវ៉ៃ ១២លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើកទៀតផង។កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Moses Itauma នឹងពើបប្រទះ Dillian Whyte នៅសង្វៀនស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:59 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។
កិច្ច�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:56 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:53 AM, ចំនួនអ្នកអានៈ 29ដង
អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់។ មកទល់នឹងយប់ថ្ងៃសុក្រ អ៉ីរ៉ង់បានវាយប្រហារសងសឹកវិញ ដោយបាញ់មីស៉ីលលេីទីក្រុងធំចំនួនពីររបស់អ៉ីស្រាអែល។
អ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹងមុនអំពីការវា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:49 AM, ចំនួនអ្នកអានៈ 32ដង
តម្លៃផ្ទេរជាក់ស្តែងមានតែ ១០០លានផោនតែប៉ុណ្ណោះ និងបូកបន្ថែមប្រាប់ផ្សេងៗទៀត កើនដល់ ១១៦លានផោន ដើម្បីផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់ ដែលបានចូលរួមជាមួយ Leverkusen តាំងពីរូបគេមានអាយុទើប ១៦ឆ្នាំមកម្ល៉េះ។
ក្រុមជើងឯកលីគអង់គ្លេស Liverspanool បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ១១៦លានផោន ជាមួយ Bayer Leverkusen របស់អាល្លឹម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:44 AM, ចំនួនអ្នកអានៈ 28ដង
សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់ ប្រសិនបើមានសកម្មភាពអរិភាព។ មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។ ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:42 AM, ចំនួនអ្នកអានៈ 24ដង
ស៉ីរ៉ែនជូនដំណឹងពីការវាយឆ្មក់ តាមផ្លូវអាកាស បាន បន្លឺ ឡើង ពាសពេញ ប្រទេស អ៉ីស្រាអែល ខណៈ អាជ្ញាធរ ជំរុញ ឱ្យ ប្រជាជនរកកន្លែង ជ្រក។ មីស៉ីលត្រូវ បាន គេ មើល ឃើញ ពី លើ ផ្ទៃ មេឃ របស់ ទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែលនិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលតិចជាង ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបាញ់ទម្លាក់។ មន្ត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:40 AM, ចំនួនអ្នកអានៈ 27ដង
សមាជិកដែលបានរួមចំណែកជួយមាន់គកបារាំង ឈ្នះជើងឯក World Cuspan 2018 វ័យ ៣២ឆ្នាំរូបនេះ កាន់តែខិតជិត ក្នុងការវិលទៅលេងនៅក្របខណ្ឌ Ligue 1 ក្រោមកិច្ចសន្យាដែលត្រូវបានគេជឿជាក់ថា មានរយៈពេល ២ឆ្នាំ ជាមួយការសម្រេចកិច្ចចរចានៅប៉ុន្មានខាងមុខនេះ។
អតីតខ្សែបម្រើក្លិប Manchester United និង Juventus គឺ Paul Pogba បានកំពុងតែពិភាក្សា ដើម្បីវិលទៅលេ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 11:25 AM, ចំនួនអ្នកអានៈ 36ដង
KCNA រាយការណ៍ថា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា «ប្រសិនបើយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីដែលមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប យើងត្រូវពង្រីក ពង្រឹងសមត្ថភាពផលិត រៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ និងបង្កើនផលិតកម្មដ្រូនជានិច្ច»។
កូរ៉េខាងជេីង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-06-2025, 06:18 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-06-2025, 04:52 PM, ចំនួនអ្នកអានៈ 48ដង
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមានលក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាចចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្ល�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 11339 នាក់ |
|
ម្សិលមិញ |
: 14374 នាក់ |
|
សរុបទាំងអស់ |
: 8775453 នាក់ |
|
|