ទិដ្ឋភាពសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នាល្ងាចថ្ងៃទី៤ ខែឧសភា
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 60ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការជាច្រើនរូប។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ នៅល្ងាចថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម។ សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង១៨ និង ២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។ ក្នុងកម្មវិធីបុណ្យបុណ្យគម្រប់ខួប៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង, លោកស្រី លាង វួចឆេង ដែលជាភរិយាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងកូនចៅ និងក្រុមគ្រួសារសាច់ញាតិ ក៏បានរៀបពិធីសូមខមាទោស និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះក្ដីទឹកចិត្ដសម្ដេចតេជោ ដែលបានដើរតួដូចជាឪពុកម្ដាយ ជួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទៅកាន់បរលោកដោយភាពស្ងប់ទុក្ខ។ ការរៀបចំពិធីនេះ បានធ្វើឱ្យសម្ដេចតេជោ សម្រក់ទឹកភ្នែក និងបង្ហាញនូវក្រសែភ្នែក ប្រកបដោយការសណ្ដោសប្រណី មេត្ដា ករុណា និងក្ដីស្រលាញ់ដ៏កក់ក្ដៅ ចំពោះកូនក្មួយនិងចៅ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ​ 0ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​ ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:56 PM, ចំនួនអ្នកអានៈ​ 0ដង
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនយ៉ាងហោច១៩គ្រឿង ត្រូវបានបាញ់កម្ទេចចោល ពេលហោះឆ្ពោះមកកាន់មូស្គូ ពីទិសដៅផ្សេងៗគ្នា ហើយហេតុការណ៍នេះមិនបានបណ្តាលឱ្យមានការខូចខាតខ្លាំង ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ចំណែកកាលពីថ្ងៃចន្ទកន្លងទៅ លោក Sobynin បានប្រាប់ថា កងការពារដែនអាកាសរុស្ស៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 24ដង
ជុំវិញដំណឹងនេះ គ្រាន់តែទទួលបានភ្លាម Reuters បានទាក់ទងទៅសុំ OspanenAI និង Windsurf ដើម្បីបំភ្លឺ ប៉ុន្តែមិនឆ្លើយតប។ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម ​​Bloomberg News ។ សារព័ត៌មាន Bloomberg បានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 16ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមគម្រោងអង់គ្លេស ត្រូវលេង ២ប្រកួតនាខែក្រោយនេះ ពោលគឺត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅទីក្រុង Barcelona នាថ្ងៃទី០៧ ខែមិថុនា មុនពេលលេងមិត្តភាពអន្តរជាតិទល់នឹងសេណេហ្គាល់ នៅកីឡដ្ឋានរបស់ក្លិប Nottingham Forest ៣ថ្ងៃបន្ទាប់។ លោក Thomas Tuchel អ្នកចាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:47 AM, ចំនួនអ្នកអានៈ​ 19ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN​ លោក Pence បានពិភាក្សាលើប្រធានបទជាច្រើន និងក៏បានរិះគន់អតីតចៅហ្វាយរបស់ខ្លួនផងដែរ សម្រាប់ការលើកលែងទោសលើកុបករ ស្ទើរតែទាំងអស់ដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអុកឡុកវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នៅអាណត្តិទី២នេះ លោក ត្រាំ បានដាក់ចេញវិធានការយកពន្ធគយ ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 9ដង
ក្រុងព្រះសីហនុ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេស កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:33 AM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមការប្រកួតពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់ ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីថ្មីៗ។ ក្រុមបាល់ទះជម្រើសជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 25ដង
ប្រទេសឥណ្ឌូនេស៊ី៖នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន,​ អាស៊ាន និងពិភពលោក» នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:08 AM, ចំនួនអ្នកអានៈ​ 25ដង
យោធាអ៉ីស្រាអែលបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាការវាយប្រហារតាមផ្លូវអាកាសបានធ្វើឡើងប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ូទីនៅកំពង់ផែ Hodeidah និងតំបន់ ជុំវិញកំពង់ផែមួយនេះ។ ខាងទីភ្នាក់ងារសារព័ត៌មាន Saba របស់ក្រុមហ៊ូទីវិញ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្សម្នាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:06 AM, ចំនួនអ្នកអានៈ​ 29ដង
ក្រុងតាខ្មៅ៖ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បើក​ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:02 AM, ចំនួនអ្នកអានៈ​ 17ដង
ក្រុមមន្ត្រីនិយ័តករនៅជុំវិញពិភពលោក បាន និងកំពុងរិះរកមធ្យោបាយថាតើត្រូវធ្វើដូចម្ដេចដើម្បីការពារកុមារឱ្យមានសុវតិ្ថភាពពីអនឡាញ ខណៈសកម្មភាពហិង្សាត្រូវបានចែកចាយ យ៉ាងព្រោងព្រាត និងការកើនឡើងនូវការផលិតមាតិការមិនល្អនៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោក Christospanher Luxon បានលើកឡើងនូវសេចក្ដីព្រាងច្បាប់ខាងលើដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 53ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5350 នាក់
ម្សិលមិញ : 8105 នាក់
សរុបទាំងអស់ : 8412283 នាក់