សហគមន៍ចាប៉ីអមតៈ តាំងបង្ហាញពីឧបករណ៍ភ្លេងបុរាណខ្មែរ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំចិន |
|
ចុះថ្ងៃទី: 23-01-2025, 05:42 PM, ចំនួនអ្នកអានៈ 230ដង |
|
លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាពិសេសចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ។
ឧបករណ៍ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំចិនដើម្បីជាការផ្លាស់ប្ដូរវប្បធម៌ ផ្សព្វផ្សាយកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាពិសេសប្រជាជនចិន។
លោកបានយកឧបករណ៍ភ្លេងបុរាណខ្មែរយើងជាច្រើនប្រភេទដាក់តាំងបង្ហាញនៅផ្សារទំនើបជីពប៉ុង២៧១មេកាម៉ល កាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់បែបនេះថា ៖ « ខ្ញុំបានលើកយកផលិតផលក៏ដូចជាស្នាដៃរបស់ខ្មែរយើង ដែលបានផលិតយ៉ាងសម្រិតសម្រាំងពីជំនាន់មួយទៅជំនាន់មួយ។ ឧបករណ៍ដែលតាំងបង្ហាញនេះ មានដូចជាចាប៉ី ដែលជាសម្បត្តិវប្បធម៌ខ្មែរ មានស្គរដៃ ខ្លុយ មានឈឹង គង សៀវភៅដើម្បីរៀនចាប៉ីដងវែង។ ក្រៅពីនេះ ក៏មានឧបករណ៍អនុស្សាវរីយ៍ ដែលផលិតដោយដៃកូនខ្មែរជាច្រើនទៀត ដើម្បីភ្ញៀវអាចទិញយកទៅដាក់តាំងលម្អផ្ទះផងដែរ។ »
សូមបញ្ជាក់ថា ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លូន អាចឱ្យគេចងចាំតាមរយៈឧបករណ៍ ៤ ប្រភេទ ដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត និងឧបករណ៍សម្រាប់ផ្លុំ ឧបករណ៍សម្រាប់ វាយបង្កើតស្នូរ។ ឧបករណ៍ទាំងនោះមានដូចជា ស្គរ ឈឹង រនាត ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង់តូច គងវង់ធំ ឃ្មោះ ប៉ាន់ ប៉ីអ។ល។ ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើឱ្យ អន្តរជាតិស្គាល់ខ្មែរតាមរយ:ឧបករណ៍ភ្លេងខ្មែរ ជាមួយនិងឧបករណ៍ដដែលនេះ ត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនា ដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជំុបិណ្ឌ និងការសំដែងសិល្បៈសម័យជាដើម៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ 78ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:53 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិលេខ៤១ ៣១ និង៣៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ 93ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
សហព័ន្ធកីឡាប្រដាល់គុនខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:22 PM, ចំនួនអ្នកអានៈ 68ដង
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 01:08 PM, ចំនួនអ្នកអានៈ 79ដង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:05 PM, ចំនួនអ្នកអានៈ 68ដង
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotsspanur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។
ពួកគេនឹងរៀបចំក្បួន និងឡានក្រុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:03 PM, ចំនួនអ្នកអានៈ 51ដង
ខាងកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពរបស់ខ្លួន និងកងទ័ពប៉ាគីស្ថាន បានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control ដែលជាបន្ទាត់ព្រំដែនជាក់ស្ដែងមួយខណ្ឌចែកតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ ភ្លាមៗខាងប៉ាគីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយអ្វី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 11:59 AM, ចំនួនអ្នកអានៈ 66ដង
ជំនួបដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Chamspanions League Elite 2024-25 រវាងក្រុមមកពីលីគដូចគ្នា Al-Hilal នឹងក្រុម Al-Ahli នឹងលេងនៅថ្ងៃទី២៩ ខែមេសានេះ ខណៈជំនួបរវាងក្រុម Al-Nassr ទល់នឹងក្រុម Kawasaki Frontale នឹងធ្វើឡើងនាថ្ងៃទី៣០ ខែដដែលនៅកីឡដ្ឋាន King Abdullah Sspanorts City នាវេលាម៉ោង ១៩:៣០នាទីដូចគ្នា (ម៉ោងស្ថិតក្នុងតំបន់) ។
ដំណើរការប្រកួតដណ្តើមពានរង្វា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 11:48 AM, ចំនួនអ្នកអានៈ 48ដង
បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 11:42 AM, ចំនួនអ្នកអានៈ 53ដង
វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោក Yaroslav Moskalik មានអាយុ៥៩ឆ្នាំ និងជា អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបានន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ 99ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 08:09 PM, ចំនួនអ្នកអានៈ 91ដង
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:37 PM, ចំនួនអ្នកអានៈ 81ដង
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។ក្រុមហ៊ូទីយេម៉ាន់ (Houthi) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:31 PM, ចំនួនអ្នកអានៈ 80ដង
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយរាជធានីភ្នំពេញ៖ លោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:26 PM, ចំនួនអ្នកអានៈ 69ដង
រតិបត្តិករប្រព័ន្ធបណ្ដាញថាមពលអេស្ប៉ាញ Red Electrica បានបញ្ជាក់ថា កំពុងធ្វើការដើម្បីស្ដារថាមពលជាដំណាក់កាល ហើយបានលើកឡើងថា នេះអាចជា «បញ្ហាអគ្គិសនីរួមរបស់អឺរ៉ុបទាំងមូល» ដែលអាចពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីតភ្ជាប់គ្នាទូទាំងទ្វីប។ នៅរដ្ឋធានីម៉ាឌ្រីដ ការដាច់ភ្លើងបានបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ
 ព័ត៌មានលម្អិត
|
|
|