វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែមសិង្ហបុរី ចែករំលែកសារអប់រំសុខភាពពីការបង្ការ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែម
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ 108ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើងទៅរកគ្រូពេទ្យ នោះអ្វីៗនឹងហួសពេល ខណៈដែលជំងឺទឹកនោមផ្អែម ជាជំងឺដ៏រុំារៃមួយប្រភេទ មិនបង្ហាញរោគសញ្ញាណាមួយឱ្យយើងកក់សម្គាល់បានទេ នៅដំណាក់កាលដំបូង»។ ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។ លោកវេជ្ជបណ្ឌិតបានណែនាំថា​ «ជំងឺទឹកនោម យើងអាចបង្ការបានតាមរយៈរបៀបរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ មានន័យថា របបអាហារឱ្យបានត្រឹមត្រូវ កុំពិសាប្រៃពេក ផ្អែមពេក និងខ្លាញ់ ច្រើនពេក ពិសេសកុំពិសាអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ កុំជក់បារី និងត្រូវធ្វើលំហាត់ប្រាណ»។ ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្ដន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។ សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។ លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ «non-steroidal» អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។ លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។ ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-05-2025, 11:54 AM, ចំនួនអ្នកអានៈ​ 0ដង
លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី ២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់ ៥ភាគរយក្នុងទសវត្សរ៍ក្រោយ»។ រដ្ឋមន្ត្រីការបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:47 AM, ចំនួនអ្នកអានៈ​ 0ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Infantino ដែលបានកាន់តួនាទីប្រធាន FIFA តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ មកនោះ បានរួមដំណើរជាលក្ខណៈការទូតជាមួយប្រធានាធិបតីអាមេរិក លោក Donald Trumspan ទៅតំបន់មជ្ឈឹមបូព៌ានាពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ។\ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 0ដង
ការលើកឡើងបែបនេះរបស់លោក Shehbaz Sharif ធ្វើឡើងអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់មូលដ្ឋានទ័ពអាកាស Kamra ស្ថិតនៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានជាទីដែលលោកបាន ចុះសួរសុខទុក្ខក្រុមមន្ត្រី និងទាហានដែលបានចូលរួមក្នុងការជម្លោះយោធាជាមួយឥណ្ឌាកាលពីពេលថ្មីៗនេះ។ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយឥណ្ឌាដើម្បី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 0ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងប្រទេសកាតា មុននឹងរូបលោកបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ការបំពេញទស្សនកិច្ចជុំទី៣ និងជាជុំចុងក្រោយ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងកាតា។ លោក ត្រាំ បានលើកឡើងក្នុងទីក្រុងដូហា ប្រទេសកាតាថា «យើងនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «តាក់ទិករបស់លោក ពូទីន ដើម្បីកេងចំណេញ និងពន្យារពេល ខណៈនៅតែបន្តសម្លាប់ និងបង្កការបង្ហូរឈាមនៅទូទាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបានឡើយ»។ លោកបន្ថែមទៀតថាបទឈប់បាញ់ពេញលេញមួយត្រូវតែទទួលបានការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:27 AM, ចំនួនអ្នកអានៈ​ 1ដង
បើយោងតាមស្ថិតិរបស់ទស្សនាវដ្តីពាណិជ្ជកម្ម Forbes ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា Ronaldo បានបន្តនាំមុខគេជាលើកទី៥ ក្នុងអំឡុងអាជីពបាល់ទាត់របស់លោក ដែលត្រូវបានគេធ្វើការប៉ាន់ប្រមាណថា បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកើនប្រាក់ចំណូលពី ១៥លានដល់ ២៧៥លានដុល្លារ។ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បន្តឈរនៅច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:31 PM, ចំនួនអ្នកអានៈ​ 43ដង
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២​ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 46ដង
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ លោក ផន រឹម អ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:11 PM, ចំនួនអ្នកអានៈ​ 31ដង
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaspanhosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​កំណត់​ឡើងវិញ​ នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។ ការិយាល័យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:09 PM, ចំនួនអ្នកអានៈ​ 42ដង
កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 06:51 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 46ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។ នាថ្ងៃព្រហស្បតិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2381 នាក់
ម្សិលមិញ : 7198 នាក់
សរុបទាំងអស់ : 8489379 នាក់