|
គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 1722ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ 0ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។
ក្នុងឱ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ 0ដង
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។
�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ 64ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ 73ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ 52ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជាការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។
កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ 47ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។
មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ 72ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។
Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ 70ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។
ទីភ្នាក់ងារសា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 3995 នាក់ |
|
ម្សិលមិញ |
: 7516 នាក់ |
|
សរុបទាំងអស់ |
: 8549745 នាក់ |
|
|