ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធម្មការ និងសាសនា»
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ 180ដង
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ៣៖ ពិភាក្សាលើការកំណត់ជំហានបន្ត នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធម្មការ និងសាសនា» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១៖ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២៖ ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 25ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 23ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 23ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ​ 44ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 37ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ​ 53ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ​ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ​ 53ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ​ 51ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តព្រះវិហារ​៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:13 PM, ចំនួនអ្នកអានៈ​ 54ដង
នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:06 PM, ចំនួនអ្នកអានៈ​ 53ដង
កោះកុង៖ពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក្រោមវត្តមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកសវិទ្យាល័យអាស៊ីអឺរ៉ុប, លោក Tong Yuan Xin អ្នកនាយកតំបន់សេដ្ឋកិច្ចពិសេសពិសេសកោះកុងចេជាន, លោកស្រី Wu Meng Jun នាយកមហាវិទ្យាល័យសានតុងរបស់ចិន និងមានការចូលពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 04:57 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តក្រចេះ៖ លោក យឹម លាត បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ក្រចេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ចំពោះកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុស ច្បាប់) ដែលនាំឱ្យជំពាក់បំណុលខ័ណ្ឌក។ លោក យឹ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1155 នាក់
ម្សិលមិញ : 7506 នាក់
សរុបទាំងអស់ : 8512627 នាក់