AFC នឹងប្រើ VAR ក្នុងជំនួបផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជ និង Arkadag ព្រមទាំងដំឡើងបន្ទប់ប្រតិបត្តិ VOR ផ្ទាល់នៅស្ដាតមរតកតេជោ
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 116ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើងនូវបន្ទប់ប្រតិបត្តិការវីដេអូ Video Operation Room (VOR) ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយលោក Kasih Budi Prabowo និងលោក Yossarun Kousurat ក្រុមបច្ចេកទេសរបស់ AFC កាលពីម្សិលមិញ បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ VAR និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ VOR នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ តែម្ដង ដោយមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។ គួរដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិលើទឹកដីកម្ពុជា កន្លងមកក៏ធ្លាប់ប្រើប្រាស់ VAR រួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាដើម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្ដែកាលនោះ ការត្រួតពិនិត្យវីដេអូ VOR ត្រូវបានបញ្ជូនរូបភាពទាំងអស់ ទៅទីស្នាក់ការរបស់ AFF នៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ។ ប៉ុន្ដែសម្រាប់ប្រតិបត្តិមួយ វាធ្វើឲ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ិនធឺណេត មិនសូវរលូនពេលខ្លះ ហើយពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ខាងមុខនេះតែម្ដង។ គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag សម្រាប់ការងារបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ BTV News សម្រាប់ការប្រើប្រាស់កាំមេរាផ្សាយផ្ទាល់ទាំងអស់ចំនួន ១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពិនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-04-2025, 12:32 PM, ចំនួនអ្នកអានៈ​ 42ដង
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា «មន្ត្រីសន្តិសុខ និងតុលាការ មានកាតព្វកិច្ចស៉ើបអង្កេតឱ្យបានហ្មត់ចត់ រកឱ្យឃើញថាជាការធ្វេសប្រហែស ឬចេតនាណាមួយ និងតាមដានដោយអនុលោមតាមច្បាប់»។ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតរកមូលហេតុនៃករណីផ្ទុះឆេះ នៅឯកំពង់ផែដ៏សំខាន់ភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:20 PM, ចំនួនអ្នកអានៈ​ 39ដង
ការវាយប្រហារថ្ងៃ​ទី២២ ខែ​មេសា នៅ​តំបន់ ​Kashmir ប៉ែកខាងឥណ្ឌា​​គ្រប់គ្រង​ បានសម្លាប់​មនុស្ស​ចំនួន ២៦​នាក់។ ឥណ្ឌា ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ហើយអំពាវនាវ​ឱ្យមាន​ការ​ស៉ើប​អង្កេតពេញលេញ។​ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:19 PM, ចំនួនអ្នកអានៈ​ 38ដង
ក្រុងព្រះសីហនុ៖កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:15 PM, ចំនួនអ្នកអានៈ​ 44ដង
Nikkei បានឱ្យដឹងទៀតថា​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ចិន កំពុងជ្រើសរើសអ្នកលក់នៅក្នុងប្រទេសជប៉ុនជាដៃគូសហការ ដើម្បីផ្តល់ជូននូវផលិតផលរបស់ពួកគេរាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់គ្រឿងសំអាង។ TikTok Shospan ត្រូវបានគេស្គាល់ជាកម្មវិធីដែលអ្ន​កលក់អាចធ្វើការផ្សាយបន្តផ្ទាល់ (ឬ livestreams) និងទួលបានកម្រៃជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:12 PM, ចំនួនអ្នកអានៈ​ 40ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វឡើងឆាប់ៗនេះ ពោលគឺតែងទាំងគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cuspan 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន។ លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:09 PM, ចំនួនអ្នកអានៈ​ 42ដង
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានទាក់ទងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនអំពីការសាកល្បងទៅតាមលទ្ធភាពបច្ចេកទេសនៃបន្ទះឈីបថ្មីនេះ។ បន្ទះឈីបនេះមានឈ្មោះថា «Ascend 910D»។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនចិនសង្ឃឹមថា ការបង្កើតឡើងចុងក្រោយបង្អស់នៃបន្ទះឈីប Ascend AI spanrocessors របស់ខ្លួននឹងមានថាមពលខ្លាំងជាងបន្ទះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ​ 49ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។ នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ​ 65ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ​ 66ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 03:57 AM, ចំនួនអ្នកអានៈ​ 52ដង
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 03:49 AM, ចំនួនអ្នកអានៈ​ 61ដង
នេះជាផ្នែកមួយនៃលំហាត់ "Balikatan" ដែលឆ្នាំនេះផ្តោតលើ «ការសាកល្បងសមរភូមិពេញលេញ» ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2025, 11:46 AM, ចំនួនអ្នកអានៈ​ 78ដង
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2025, 10:58 AM, ចំនួនអ្នកអានៈ​ 65ដង
លោក ដូណាល់ ត្រាំ បានទទូចជាច្រើនខែមកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ការពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក រូបនេះបានប្ដូរការផ្តោតទៅលើព្រែកជីកស៊ុយអេ (Suez)។ លោក ត្រាំ បានលើកឡើងដូច្នេះថា «នាវារបស់សហរដ្ឋអាមេរិកទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ​ 132ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។​កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5507 នាក់
ម្សិលមិញ : 6784 នាក់
សរុបទាំងអស់ : 8346761 នាក់