|
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សម្ពោធដាក់ឲ្យប្រើប្រាស់ក្លិបបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ |
|
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ 93ដង |
|
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមកីឡា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែរីកចម្រើនប្រសើរឡើង ហើយជាពិសេសត្រៀមបន្ត ចូលរួមប្រកួតប្រជែង សម្រាប់គ្រប់កម្មវិធីពានរង្វាន់នានាទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីក្នុប ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្លិបកីឡាបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកីឡាករគ្រូបង្គោល និងក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកន្លងមកបានចូលរួមប្រកួតប្រជែង លើវិស័យកីឡាបាល់ទះ បានទទួលលទ្ធផលជោគជ័យជាបន្តបន្ទាប់ផងដែរ។ លោកបានប្តេជ្ញា និងធ្វើការគាំទ្រសម្រាប់ក្រុមកីឡាករបាល់ទះក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភទាំងថវិកា សម្ភារ និងមធ្យោបាយ រួមទាំងគាំទ្រយកចិត្តទុកដាក់ផ្នែកសុខភាពជូនកីឡាករ ហើយខិតខំប្រមូលកៀរគរសប្បុរសជននានា ឲ្យជួយឧបត្ថម្ភគាំទ្រដើម្បីឲ្យក្លិបកាន់តែរីកចម្រើន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជំរុញឲ្យក្រុមកីឡាករ បង្កើនខិតខំហ្វឹកហាត់ឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ទាំងបច្ចេកទេស និងជំនាញថ្មី ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រៀមចូលរួមការប្រកួតប្រជែងយកជ័យជម្នះរាល់ការប្រកួតយកពានរង្វាន់នានា និងបានណែនាំឲ្យមានការគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ការសាមគ្គឺភាពផ្ទៃក្នុង ទើបយើងទទួលបានជោគជ័យ។
ក្នុងឱកាសនោះ លោកបានឧបតម្ថថវិការបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល និងឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារ សម្រាប់អាហារសាមគ្គី៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ 92ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ 110ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ 113ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ 132ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ 112ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ 114ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ 131ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ 120ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។
បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ខាងក្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ 124ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។
ស្ថានភាពច្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ 130ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ 124ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។
លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ 113ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ 101ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ 106ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1422 នាក់ |
|
ម្សិលមិញ |
: 8317 នាក់ |
|
សរុបទាំងអស់ |
: 8663309 នាក់ |
|
|