|
ក្រសួងវប្បធម៌ នឹងចាត់វិធានការលើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ |
|
ចុះថ្ងៃទី: 14-02-2025, 03:06 PM, ចំនួនអ្នកអានៈ 295ដង |
|
នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។
ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
«ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន»។ នេះបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ 44ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយបញ្ជាក់ថាពិតមែន ប៉ុន្តែមិនបានប្រាប់ឲ្យលម្អិតបន្ថែមពីស្ថានភាពព្រះរាជស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 40ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ 39ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ 65ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ 61ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ 44ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។
លោក Oleh Ivashchen
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ 57ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 05:37 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទ «មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានគោលបំណងបង្កើតព្រឹត្តិការណ៍មួយសម្រាប់ក្មួយៗកុមារដែលមានអាយុចន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 05:32 PM, ចំនួនអ្នកអានៈ 62ដង
ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុន អតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថា ខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ។ ទន្ទឹមនឹងការប្រកាសសុំជំនួយបែបនេះ ក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះតារាចម្រៀងលោក ខេមរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 05:28 PM, ចំនួនអ្នកអានៈ 75ដង
នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ ដែលថាអ៉ីរ៉ង់អាចនឹងផ្អាកការចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល៣ឆ្នាំ ដើម្បីបើកផ្លូវឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៉ីរ៉ង់នឹងគ្មានថ្ងៃទទួលយកការធ្វើបែបនោះជាដាច់ខាត។
នៅថ្ងៃចន្ទ ទី២៦ ខែឧសភ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7118 នាក់ |
|
ម្សិលមិញ |
: 6019 នាក់ |
|
សរុបទាំងអស់ |
: 8597280 នាក់ |
|
|