រដ្ឋមន្ត្រីពាណិជ្ជកម្ម ​លើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជា លើវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល
ចុះថ្ងៃទី: 20-06-2025, 06:47 PM, ចំនួនអ្នកអានៈ 286ដង
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល មានប្រសាសន៍ថា​​ ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង​កម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​ ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាព​រួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀត នៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជា​កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។ ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោក​ស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍​ «Mini-Korea Brand & Entertainment Expo (KBEE) 2025»​ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត​​ និងពិព័រណ៍កោះពេជ្រ។ បន្ថែមពីនេះ លោកស្រីបន្តលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗ ឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ ​ជាមួយគ្នានេះ លោកស្រីបានបន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារ ជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ អ្នកនាំពាក្យក្រសួ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:23 PM, ចំនួនអ្នកអានៈ​ 0ដង
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ​ 1ដង
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:34 PM, ចំនួនអ្នកអានៈ​ 2ដង
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 46ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន​ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 45ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 182ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 238ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 265ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 249ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 264ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:32 PM, ចំនួនអ្នកអានៈ​ 248ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:14 PM, ចំនួនអ្នកអានៈ​ 253ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9876 នាក់
ម្សិលមិញ : 9709 នាក់
សរុបទាំងអស់ : 9070851 នាក់