ធនាគារ «ABA» ពង្រឹងភាពឈានមុខនៅលើទីផ្សារ ជាមួយលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ២០២៤ |
|
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 262ដង |
|
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
ធនាគារ ABA ជាថ្មីម្ដងទៀត បានបន្តនាំមុខក្នុងទីផ្សារក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន ១០% សម្រេចឈានដល់ ៨.៦ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធន កាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដើមទុនជំរុញការវិនិយោគនៅពេលអនាគត៖
វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២៤នោះគឺ ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ ២.៣ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣០% ធៀបនឹងឆ្នាំមុន។ ដើមទុននេះនឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួន នៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។
ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន៖
ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ ១៣.៨ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន ២០% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាព ប្រកបដោយពិពិធភាព និងស្ថិរភាព។
ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព៖
ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ២០២៤ ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ ២៩៩.៦លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។
ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ៖
ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន ៩០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៧០លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៩មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ ៤៥៦លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាព ក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» រយៈពេលបួនដងជាប់ៗគ្នា។
ការពង្រីកវិសាលភាពឌីជីថល៖
នៅក្នុងឆ្នាំ២០២៤ ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និងមុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។
ជាមួយកំណើនអ្នកប្រើប្រាស់ ៣៣% និងកំណើនប្រតិបត្តិការ ៦៧% ធៀបនឹងឆ្នាំ២០២៣ ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាពនិងងាយស្រួលជូនអ្នកប្រើប្រាស់។
ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទ ដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្ក័យបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។
បន្ថែមពីលើនេះ ABA បានបន្ដចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ-គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។
ការពង្រីកបណ្តាញទូលំទូលាយ៖
បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ ABA ប្រតិបត្តិសាខាសរុបចំនួន ៩៩ទីតាំងស្វ័យសេវាធនាគារ ២៤/៧ និងម៉ាស៊ីនស្វ័យសេវាលើសពី ១,៧០០ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះ ធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។
ឆ្ពោះទៅមុខ៖
ឆ្នាំ២០២៤ ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។ ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ១០១សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១,៨០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤.៨លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ 12ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ 13ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 9ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ 13ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ 12ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 12ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:56 AM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:48 AM, ចំនួនអ្នកអានៈ 14ដង
លោក Albanese ដែលកាលពីដើមខែនេះបានថ្លែងថា លោកកំពុងទន្ទឹងរង់ចាំជំនួប «ទល់មុខគ្នា» ជាមួយលោក ត្រាំ ដោយមិនបានបញ្ជាក់ថានៅពេលណានោះ បានឲ្យដឹងថា លោកនឹងជួបលោក ត្រាំ នៅថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកនឹងជួបជាមួយប្រធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ 24ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ 39ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។
Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:00 PM, ចំនួនអ្នកអានៈ 40ដង
tauma វ័យទើបតែ ២០ឆ្នាំ គឺជាកីឡាករប្រដាល់លំដាប់ជួរមុខរបស់ចក្រភពអង់គ្លេស ដែលកំពុងកាន់កាប់កំណត់ត្រាវ៉ៃ ១២លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើកទៀតផង។កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Moses Itauma នឹងពើបប្រទះ Dillian Whyte នៅសង្វៀនស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះ
 ព័ត៌មានលម្អិត
|
|
|