|
ធនាគារជាតិនៃកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ |
|
ចុះថ្ងៃទី: 08-02-2025, 03:26 PM, ចំនួនអ្នកអានៈ 423ដង |
|
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានវាយតម្លៃថា មានភាពធន់ដោយសម្រេចបានអត្រាកំណើនទាបជាងឆ្នាំ២០២៣បន្តិច បើទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក៏ដោយ។ នៅប្រទេសចិន វិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក ព្រមទាំងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចបន្តកើនឡើងក្នុងល្បឿនយឺត។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា មកពីស្នាក់ការកណ្តាលនិងបណ្តាសាខារាជធានី-ខេត្ត សរុបប្រមាណ ២០០០រូបផងដែរ។
លោកស្រីបណ្ឌិតបានបន្ដថា ទន្ទឹមនេះសហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនបន្តមានកំណើនសេដ្ឋកិច្ចទាប ដោយរងឥទ្ធិពលដោយផ្ទាល់និង/ឬប្រយោលពីសង្គ្រាម អស្ថិរភាពនយោបាយ និងអត្រាការប្រាក់ខ្ពស់។ ដោយឡែក សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានកំណើនល្អ ដោយសារប្រជាជនក្នុងស្រុកមានតម្រូវការប្រើប្រាស់ច្រើន និងមានការងារធ្វើច្រើនជាងមុន។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ពី ៨,៦% នៅឆ្នាំ២០២២ មក ៥,៧% នាឆ្នាំ២០២៤ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលអត្រាអតិផរណាបានថយចុះដល់ ២,៦% ដោយសារការរក្សាអត្រាការប្រាក់គោលឱ្យនៅខ្ពស់ គួបផ្សំនឹងការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ។ការថយចុះនៃអតិផរណាបានផ្តល់លទ្ធភាព ឱ្យធនាគារកណ្តាលធំៗ កាត់បន្ថយអត្រាការប្រាក់គោលសន្សឹមៗ ចាប់ពីឆមាសទី២ ឆ្នាំ២០២៤ មក»។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា នៅកម្ពុជាការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចឱ្យបន្តងើបឡើង ក្នុងអត្រា ៦% នាឆ្នាំ២០២៤។ កម្រិតកំណើននេះ គាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ 85ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ 86ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញសង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ 72ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ 86ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ 72ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។
តោខៀវ Chelsea របស់អង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ 112ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។
លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:18 PM, ចំនួនអ្នកអានៈ 102ដង
តារា World Cuspan 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំង វ័យ ៣២ឆ្នាំរូបនេះ បានខកខានលេងបាល់ទាត់ ១៨ខែមកហើយ ដោយសារតែជាប់បម្រាម រឿងពាក់ព័ន្ធនឹងសារធាតុញៀនកន្លងមក។ ខ្សែបម្រើ Paul Pogba បានសម្រក់ទឹកភ្នែក នៅថ្ងៃចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិប AS Monaco ក្នុង Ligue 1 របស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Pogba បានថ្លែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:08 PM, ចំនួនអ្នកអានៈ 89ដង
ប៉ាតង់របស់ Huawei គឺសម្រាប់អាគុយប្រភេទ Sulfide-based solid-state ដែលត្រូវបានគេអះអាងថាមានដង់ស៊ីតេថាមពលចន្លោះពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខនេះគឺខ្ពស់ជាងអាគុយ Lithium-ion បច្ចុប្បន្នពី ២ ទៅ ៣ដង ដែលជាធម្មតាមានដង់ស៊ីតេចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាពខុសគ្នាដ៏ធំនេះអាចបកប្រែទៅជាចម្ងាយធ្វើដំណើរដ៏វែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 11:41 AM, ចំនួនអ្នកអានៈ 96ដង
លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ 200ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។
លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ 202ដង
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:46 PM, ចំនួនអ្នកអានៈ 168ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 05:08 PM, ចំនួនអ្នកអានៈ 207ដង
ខេត្តបន្ទាយមានជ័យ៖ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:56 PM, ចំនួនអ្នកអានៈ 186ដង
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះក
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 12776 នាក់ |
|
ម្សិលមិញ |
: 11131 នាក់ |
|
សរុបទាំងអស់ |
: 8964070 នាក់ |
|
|