|
គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 1696ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:48 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:45 PM, ចំនួនអ្នកអានៈ 5ដង
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:40 PM, ចំនួនអ្នកអានៈ 23ដង
យោងតាមរបាយការណ៍បានរំលឹកឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ២០២១ មកម្លេះ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងក្នុងខែឧសភានេះ ដោយគ្របដណ្តប់លើបុគ្គលិករបស់ Google ជាង ៤,០០០ នាក់ និងអតីតបុគ្គលិកស្បែកខ្មៅនៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក។ នៅក្នុងពាក្យប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:31 PM, ចំនួនអ្នកអានៈ 4ដង
ក្រុមមន្រ្តីនិងថ្នាក់ដឹកនាំមកពីតំបន់អាមេរិកឡាទីន ក៏ដូចជាមកពីក្រុមប្រទេសនៅតំបន់សមុទ្រការីបង់ ដែលរួមមានប្រធានាធិបតីប្រេស៉ីល កូឡុំប៊ី ព្រមទាំងស៉ីលី ជាដើម នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិកា China-CELAC នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារសប្តាហ៍នេះ។
ក្នុងសប្តាហ៍នេះ ចិននឹងរៀបចំកិច្ចប្រជុំមួយ ដែលរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:28 PM, ចំនួនអ្នកអានៈ 18ដង
ជាមួយដំណើរទស្សនកិច្ចរបស់ប្រធាន IPC ខាងលើ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងចាត់ទុកនេះ គឺជាកិត្តិយស និងមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ៥ប្រទេស រួមមានជប៉ុន កម្ពុជា វៀតណាម ឡេអូន និងអូស្ដ្រាលី ដែលត្រូវបានលោក Andrew Pars
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 01:44 PM, ចំនួនអ្នកអានៈ 29ដង
បន្ទាយមានជ័យ៖ ដោយអនុវត្តបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យនិងសំណេះសំណាលជាមួយសិក្ខាកាមកំពុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 01:00 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបញ្ជាក់អំពីបេសកកម្មរបស់ប្រតិភូ គ.ជ.ប កម្ពុជា ទៅចូលរួមក្នុងមហាសន្និបាតលើកទី១៣ របស់បណ្តាញ RECEF។
លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:57 PM, ចំនួនអ្នកអានៈ 19ដង
លោក Tusk បានបញ្ជាក់តាមបណ្តាញសង្គម X ដូច្នេះថា «យើងដឹងច្បាស់ហើយថា ភ្លើងឆេះសន្ធោសន្ធៅលេីមជ្ឈមណ្ឌលMarywilska អាចកេីតឡេីងបានដោយមានការណែនាំពីទីភ្នាក់ងារចារកម្មរុស្ស៉ី។ សកម្មភាពនេះត្រូវបានសម្របសម្រួលដោយមនុស្សម្នាក់ដែលស្នាក់នៅក្នុងប្រទេសរុស្ស៉ី។ ជនល្មើសមួយចំនួនត្រូវបានឃុំខ្លួនចំណែកអ្នកនៅសល់កំណត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:54 PM, ចំនួនអ្នកអានៈ 29ដង
ក្រោយកិច្ចសន្ទនា នៅឯប្រទេសស្វីស ភាគីទាំងពីរនិយាយថាព័ត៌មានលម្អិតបន្ថែម នឹងត្រូវចេញផ្សាយនាថ្ងៃចន្ទនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា មានការព្រមព្រៀងមួយជាមួយចិន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
បណ្តាវិនិយោគិន បាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:52 PM, ចំនួនអ្នកអានៈ 24ដង
ព្រះសីហនុ៖ការមកដល់នៅកំពង់ផែរាមរបស់នាវាកងទ័ពជើងទឹកចិន នាឱកាលនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយទីចាត់ការហ្វឹកហ្វឺន ព្រមទាំងនាយនាវីមូលដ្ឋាសមុទ្រ ចំនួន៧០រូប និងក្រុមការងារសម្របសម្រួល ដឹកនាំធ្វើសមយុទ្ធនាគមាស ២០២៥ របស់កម្ពុជា។
នៅព្រឹកថ្ង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:47 PM, ចំនួនអ្នកអានៈ 27ដង
តាមប្រភពដែល Reuters ទទួលបាន យន្ដហោះដ៏ប្រណិតខាងលើនឹងក្លាយជាអំណោយដ៏មានតម្លៃថ្លៃបំផុតមួយមិនធ្លាប់មានដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលអាមេរិក ហើយអាចនឹង ត្រូវបានប្រគល់ជាអំណោយទៅកាន់បណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ នៅក្រោយចប់អាណត្តិ។ យន្ដហោះ Boeing 747-8 នេះដែរមានតម្លៃជិត ៤០០លានដុល្លារ។
រដ្ឋបាលរបស់ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:44 PM, ចំនួនអ្នកអានៈ 27ដង
សេចក្ដីថ្លែងការណ៍រួមខាងលើដដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក To Lam ទៅកាន់ទីក្រុងមូស្គូ បានឱ្យដឹងថា «ការអភិវឌ្ឍរោងចក្រជាមួយបច្ចេកវិទ្យាទំនើប នឹងត្រូវអនុលោមតាមយ៉ាងម៉ឺងម៉ាត់ជាមួយបទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែរ និងសារធ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 12:41 PM, ចំនួនអ្នកអានៈ 31ដង
iPhone ថ្មីនេះអាចនឹងមានបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដូច្នេះគ្មានការចាំបាច់ឲ្យមាន notch ឬរន្ធ spanunch-hole ទៀតទេ ហើយអាចប្រើប្រាស់បន្ទះកញ្ចក់បន្តគ្នាឲ្យគ្របដណ្ដប់លើទាំងម៉ាស៊ីន។ Aspanspanle ក៏អាចនឹងចេញ iPhone បើកបិទបាន (foldable) ដំបូងក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាននេះ អាចនឹងមានអេក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:16 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:13 PM, ចំនួនអ្នកអានៈ 50ដង
លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ, និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4717 នាក់ |
|
ម្សិលមិញ |
: 9134 នាក់ |
|
សរុបទាំងអស់ |
: 8463708 នាក់ |
|
|