នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១
ចុះថ្ងៃទី: 23-04-2025, 09:56 PM, ចំនួនអ្នកអានៈ 168ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផ្តើមចេញនូវការគាំទ្រពីសំណាក់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះដំណើរការថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំចង្អុលបង្ហាញដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យជំរុញនិស្សិតថ្នាក់បណ្ឌិត យកចិត្តទុកដាក់ខ្ពស់ លើការងារសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជាឧត្តមប្រយោជន៍ក្នុងវិស័យនគរបាល ដែលបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាល បានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី១ និងបានវាយតម្លៃបេក្ខជនបានចំនួន១៣រូបរួចមកហើយ និងបានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី២ ចំនួន១៣រូបបន្ថែមទៀតផងដែរ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។ នាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូងគេ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះ នឹងធ្វើឲ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។ សូមជម្រាបថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឲ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជា ត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០% ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើក ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 34ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ​ 43ដង
​ រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 40ដង
​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។ ក្នុងឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ​ 46ដង
​​ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវ​ការ​គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 85ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 96ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 75ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 83ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 62ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 57ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5056 នាក់
ម្សិលមិញ : 5390 នាក់
សរុបទាំងអស់ : 8560871 នាក់