ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងខេត្តកណ្ដាល
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ 97ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផល នានា ក្នុងវត្តអង្គពពាយមានជ័យ នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាលរួចមក, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ និងអបអរសាទរពីវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកណ្ដាល ជាពិសេសសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលសម្រេចបានជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគ និងទេសចរណ៍។ បន្ថែមលើសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនដល់យុវជន និងយុវនារីទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញភារកិច្ច ហើយឆ្លៀតពេលទំនេរស្វែងរកឱកាសស្ម័គ្រចិត្ត ដើម្បីបន្ថែមការរួមចំណែក និងរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិ។ ឧបនាយករដ្ឋមន្ត្រី បានលើកពីការអនុវត្តវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានជម្រាបជូនអង្គពិធីអំពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាបានផ្ដល់សារផ្ដាំផ្ញើនានាដល់បងប្អូនប្រជាពលរដ្ឋថា រាល់ការអនុវត្តវិធានការគន្លឹះទាំងអស់ គឺស្ថិតក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងឱ្យកាន់តែរឹងមាំ ក្នុងសមត្ថភាពប្រកួតប្រជែងជាកម្រិតអន្តរជាតិ។ ទន្ទឹមនេះ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ជាពិសេសវិធានការគន្លឹះទី១ ក៏ជាការរួមចំណែកផ្ដល់ឱកាសស្មើៗគ្នាដល់យុវជនដែលចង់ចូលរួមបម្រើការងារជាមន្ត្រីរាជការ។ សូមជម្រាបថា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ មានការនិមន្តចូលរួមពីសម្តេចមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្កិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមេគណ នៃគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណ នៃគណៈមហានិកាយ ខេត្តកណ្តាល ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ ព្រមទាំងសម្តេចព្រះរាជាគណៈ, ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា, ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនកាយរឹទ្ធិជាតិកម្ពុជា, យុវជនកាកបាទក្រហមកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស, ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ២,៥០០នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 52ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 71ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 51ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 47ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ​ 71ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 68ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ​ 73ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ​ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ​ 74ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ​ 68ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តព្រះវិហារ​៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1122 នាក់
ម្សិលមិញ : 7516 នាក់
សរុបទាំងអស់ : 8546872 នាក់