នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 480ដង
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។ អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។ ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ​ 33ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 37ដង
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 12:00 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គនាយក២រូប នៃក្រសួងពាណិជ្ជកម្ម ក្នុងមានលោក គឹម មាសសុខសីហា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 48ដង
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។ ជាផ្លូវការក្រុម Paris Saint Germa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមហ៊ុន Aspanspanle ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Aspanspanle។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 49ដង
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តព្រះសីហនុ៖បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។ នៅវេលាម៉ោងជ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 46ដង
បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:37 AM, ចំនួនអ្នកអានៈ​ 52ដង
ទីម័រឡេស្តេ៖ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកបរជូ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:31 AM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:29 AM, ចំនួនអ្នកអានៈ​ 46ដង
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 47ដង
Musk កំណត់អាណានិគមលើភពព្រះអង្គារថាជា «ការធានារ៉ាប់រងជីវិតសម្រាប់ជីវិតជាសមូហភាព» ដោយលើកហេតុផលថា យើងត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណៈដែលមនុស្សជាតិមានធនធាន និងសមត្ថភាព ដើម្បីកសាងអរិយធម៌ដែលទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។ លោក Elon Musk បានព្រមានថា នៅថ្ងៃណាមួយ ផែនដីនឹងមិនអាចរស់រានមានជីវិតបាន នៅពេលដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឈា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:17 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពិធីនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្កត់ធ្ងន់ពីការរួមចំណែករបស់កងទ័ពក្រហម និងប្រជាជនសូវៀតជាទូទៅក្នុងការទទួលបានជ័យជំនះលើពួកឈ្លានពានហ្វាស៊ី ក៏ដូចជាក្នុងការរំដោះប្រជាជនអឺរ៉ុប ពីមនោគមវិជ្ជាស្អប់ខ្ពើមរបស់ពួកណាស៊ីនិយម ជាពិស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:56 AM, ចំនួនអ្នកអានៈ​ 49ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8319 នាក់
ម្សិលមិញ : 7445 នាក់
សរុបទាំងអស់ : 8431087 នាក់