នៅចំពោះមុខសម្តេចតេជោ, លោកស្រីនាយករដ្ឋមន្ត្រីថៃ លើកឡើង​ថា លោកស្រី និងសម្តេចមហាបវរធិបតី សំណាងណាស់មានឪពុក​ជា​មេដឹក​នាំខ្លាំងពូកែ និងជាទីប្រឹក្សាដ៏ល្អ
ចុះថ្ងៃទី: 23-04-2025, 07:20 PM, ចំនួនអ្នកអានៈ 127ដង
រាជធានីភ្នំពេញ: លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះ​រញ្ជួញដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺពិតជាមានសំណាងណាស់មានឪពុកជាមេដឹកនាំខ្លាំងពូកែ ហើយជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗ។ លោកស្រីនាយករដ្ឋមន្ត្រី គូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គឺជាការរួមចំណែកញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលមានរយៈពេល៧៥ឆ្នាំហើយនោះ កាន់តែល្អបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះការជជែក​គ្នាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រួមជាមួយការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យការងារ បរិស្ថាន ការដឹកជញ្ជូន និងការតភ្ជាប់។ សម្តេចតេជោ បានសម្តែងក្តីរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងប្រឹងប្រែងធ្វើកិច្ចការជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍លោកស្រី និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅដែលបានផ្តល់ឱកាសឱ្យលោកស្រី និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា លោកស្រីមានសេចក្តីត្រេកអរយ៉ាងខ្លាំងបានជួបសម្តេចតេជោជាថ្មី។ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានរំលឹកនូវអនុស្សាវរីយ៍ជាច្រើនរវាងសម្តេចតេជោ និងលោកឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្អូនធម៌នឹងគ្នានោះ។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថា បើទោះបីជំនួប​នា​ពេលនេះក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភាយ៉ាងណាក្តី តែលោកស្រីសុំហៅសម្តេចជាពូ ព្រោះថាទំនាក់ទំនងរវាងសម្តេច​តេជោ និងគ្រួសាររបស់លោកស្រី​មានភាពស្និទ្ធស្នាលខ្លាំង។ លោកស្រីនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឪពុកជាអតីតនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាល្អសម្រាប់កូនៗក្នុងការដឹកនាំប្រទេសជាតិ។ បន្ទាប់ពីបានឮការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃរួចមក, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំភើបចំពោះការគូសរំលេចនូវចំណងអនុស្សាវរីយ៍រវាងសម្តេច និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាបងប្អូនធម៌នឹងគ្នា។ សម្តេចតេជោ បានគូសរំលេចថា ចំណងមេត្រីភាពរវាងសម្តេច និងលោក ថាក់ស៊ីន ជាចំណងមេត្រីភាពដែលយូរអង្វែង តែងបារម្ភពីគ្នា និងតែងជួយគ្នាគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រីថៃ ដែលបានយកចិត្តទុកដាក់ជួយដល់ពលករកម្ពុជា កំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានលើកឡើងថា ពលករខ្មែរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយពលករខ្មែរនៅថៃ ក៏បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ថៃផងដែរ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាមពាណិជ្ជកម្មរបស់ពិភពលោកផងដែរ។ សម្តេចតេជោ បានគូសរំលេចថា ជំនួបជាមួយលោកស្រីនាយករដ្ឋមន្ត្រីនាពេលនេះ ចំពេលដែលពិភពលោកទាំងមូលកំពុងតែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយជាស្ថានភាពមួយដ៏លំបាក។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទន្ទឹមនឹងការជួបការលំបាកនេះ ភាគីទាំងពីត្រូវខិតខំប្រឹងប្រែងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយពង្រីកនូវទំហំពាណិជ្ជកម្មក្នុងនាមជាប្រទេសជិតខាង និងប្រើប្រាស់យន្តការដែលមានស្រាប់ដូចជាយន្តការអាស៊ាន RCEP ជាដើម ដើម្បីធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មនាំចេញ នាំចូលរវាងប្រទេសទាំងពីរកើនឡើងទៅមុខបន្ថែមទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2025, 07:35 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយប្រធានាធិបតីឥណ្ឌូនេស៉ី, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 45ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ បានលើកឡើងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ គឺជាការប្រកួតមួយដ៏រំភើប សម្រាប់ក្រុម ដែលបានលេងពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ហហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំងមូល បានត្រៀមខ្លួនក្នុងការហ្វឹកហាត់ ក៏ដូចជាការប្រកួតយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:21 PM, ចំនួនអ្នកអានៈ​ 45ដង
ក្នុងដំណើរទស្សនកិច្ចទៅស្ថានទូតរុស្ស៊ីជាមួយកូនស្រី លោក គីម បានអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ថា កូរ៉េខាងជើងនឹង «ពង្រឹង និងអភិវឌ្ឍ... សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី។\ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 06:04 PM, ចំនួនអ្នកអានៈ​ 47ដង
សម្រាប់អារ៉ាប៊ីសាអូឌីត សមាជិកភាពនៅក្នុង BRICS មានភាពរសើបខាងការទូត ចាប់តាំងពីប្រទេសនេះ ត្រូវបានអញ្ជើញឱ្យចូលរួមកាលពីឆ្នាំ ២០២៣។ តាមគេហទំព័ររបស់ BRICS អារ៉ាប៊ីសាអូឌីត មិនទាន់បានក្លាយជាសមាជិកនៅឡើយទេ។ ចំណែកការិយាល័យទំនាក់ទំនង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:58 PM, ចំនួនអ្នកអានៈ​ 43ដង
ពិធីខាងលើដែលរួមមានការដើរក្បួនរបស់កងទ័ព និងការបង្ហាញសព្វាវុធផ្សេងៗរបស់រុស្ស៉ី ប្រព្រឹត្តទៅនៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ហើយយោងតាមរូបភាពពីទូរទស្សន៍រដ្ឋរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវគេមើលឃើញអង្គុយនៅជាប់នឹង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈមេដឹកនាំបរទេសប្រហែលជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:36 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:27 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់៣នោះ រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:21 PM, ចំនួនអ្នកអានៈ​ 49ដង
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការប្រកួតអន្ដរជាតិនេះ មានអត្តពលិកជិត ២០ប្រទេសចូលរួម ពិសេសកីឡាករខ្លាំងៗមកពីប្រទេសហ្សាក់ស្ថាន ហ្វីលពីន រុស្ស៊ី និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានជាដើម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ២រូបចូលរួមព្រឹត្តិការណ៍នេះដែរ គឺកីឡាករ អាន់វ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 35ដង
ព្រុយណេ៖ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 04:37 PM, ចំនួនអ្នកអានៈ​ 52ដង
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Aspanspanle ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:09 PM, ចំនួនអ្នកអានៈ​ 33ដង
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 44ដង
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 01:24 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ​ផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7818 នាក់
ម្សិលមិញ : 9085 នាក់
សរុបទាំងអស់ : 8441311 នាក់