ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង |
|
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 152ដង |
|
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖
ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។
គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
* ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
* ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
* ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
* ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
* ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
* ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
* ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
* ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
* ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។
ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-04-2025, 08:09 PM, ចំនួនអ្នកអានៈ 0ដង
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:37 PM, ចំនួនអ្នកអានៈ 4ដង
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។ក្រុមហ៊ូទីយេម៉ាន់ (Houthi) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:31 PM, ចំនួនអ្នកអានៈ 3ដង
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយរាជធានីភ្នំពេញ៖ លោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 07:26 PM, ចំនួនអ្នកអានៈ 2ដង
រតិបត្តិករប្រព័ន្ធបណ្ដាញថាមពលអេស្ប៉ាញ Red Electrica បានបញ្ជាក់ថា កំពុងធ្វើការដើម្បីស្ដារថាមពលជាដំណាក់កាល ហើយបានលើកឡើងថា នេះអាចជា «បញ្ហាអគ្គិសនីរួមរបស់អឺរ៉ុបទាំងមូល» ដែលអាចពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីតភ្ជាប់គ្នាទូទាំងទ្វីប។ នៅរដ្ឋធានីម៉ាឌ្រីដ ការដាច់ភ្លើងបានបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:32 PM, ចំនួនអ្នកអានៈ 45ដង
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា «មន្ត្រីសន្តិសុខ និងតុលាការ មានកាតព្វកិច្ចស៉ើបអង្កេតឱ្យបានហ្មត់ចត់ រកឱ្យឃើញថាជាការធ្វេសប្រហែស ឬចេតនាណាមួយ និងតាមដានដោយអនុលោមតាមច្បាប់»។
មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតរកមូលហេតុនៃករណីផ្ទុះឆេះ នៅឯកំពង់ផែដ៏សំខាន់ភាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:20 PM, ចំនួនអ្នកអានៈ 44ដង
ការវាយប្រហារថ្ងៃទី២២ ខែមេសា នៅតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង បានសម្លាប់មនុស្សចំនួន ២៦នាក់។ ឥណ្ឌា ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ហើយអំពាវនាវឱ្យមានការស៉ើបអង្កេតពេញលេញ។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:19 PM, ចំនួនអ្នកអានៈ 46ដង
ក្រុងព្រះសីហនុ៖កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:15 PM, ចំនួនអ្នកអានៈ 58ដង
Nikkei បានឱ្យដឹងទៀតថា TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ចិន កំពុងជ្រើសរើសអ្នកលក់នៅក្នុងប្រទេសជប៉ុនជាដៃគូសហការ ដើម្បីផ្តល់ជូននូវផលិតផលរបស់ពួកគេរាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់គ្រឿងសំអាង។ TikTok Shospan ត្រូវបានគេស្គាល់ជាកម្មវិធីដែលអ្នកលក់អាចធ្វើការផ្សាយបន្តផ្ទាល់ (ឬ livestreams) និងទួលបានកម្រៃជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:12 PM, ចំនួនអ្នកអានៈ 47ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វឡើងឆាប់ៗនេះ ពោលគឺតែងទាំងគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cuspan 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន។
លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 12:09 PM, ចំនួនអ្នកអានៈ 56ដង
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានទាក់ទងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនអំពីការសាកល្បងទៅតាមលទ្ធភាពបច្ចេកទេសនៃបន្ទះឈីបថ្មីនេះ។ បន្ទះឈីបនេះមានឈ្មោះថា «Ascend 910D»។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនចិនសង្ឃឹមថា ការបង្កើតឡើងចុងក្រោយបង្អស់នៃបន្ទះឈីប Ascend AI spanrocessors របស់ខ្លួននឹងមានថាមពលខ្លាំងជាងបន្ទះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ 54ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។
នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ 73ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ 74ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 03:57 AM, ចំនួនអ្នកអានៈ 55ដង
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្
 ព័ត៌មានលម្អិត
|
|
|