កងទ័ពជិត១០០នាក់ នៅកងពលតូចអន្តរាគមន៍លេខ១២៨ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ
ចុះថ្ងៃទី: 11-05-2025, 08:13 PM, ចំនួនអ្នកអានៈ 78ដង
លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ, និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨ភាគរយ, ទ្ទេសមធ្យម ១៣នាក់ ស្មើ ១៥.២៨ភាគរយ និងសិក្ខាកាមនិទ្ទេសខ្សោយ មានចំនួន ០២នាក់ ស្មើ ២.៣៥ភាគរយ។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់យោធិន ៨៥នាក់ រយៈពេល ៤៥ថ្ងៃនោះមក។ វគ្គហ្វឹកហ្វឺននោះធ្វើឡើង ដើម្បីបម្រើឱ្យការងារប្រយុទ្ធ ស្របតាមលក្ខណៈបច្ចេកទេស និងជាការធានាបាននូវប្រសិទ្ធភាពករងារក្នុងកងយោធពលខេមរភូមិន្ទ។ លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងមានរយរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀន លើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ, អប់រំចិត្តសាស្ត្រ,វិន័យ និងយោធារួម។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងថា ការបើកវគ្គ និងបិទបញ្ចប់វគ្គហ្វឹកហ្វឺននាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សា អភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឱ្យការងារប្រយុទ្ធ ស្របទៅតាមលក្ខណៈបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ច ចូលរួមចំណែកលើភារកិច្ចការពារ អធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិ មាតុភូមិ នៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានផ្ដាំផ្ញើ ដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនទាំងអស់ ឱ្យចងចាំថា កត្តាចាំបាច់ដែលធ្វើឱ្យជោគជ័យ នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ បានល្អនិងជោគជ័យ គឺ អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង, ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់។ ស្របពេលជាមួយគ្នានោះ តំណាងសិក្ខាកាមទាំង ៨៥នាក់ បានឡើងសច្ចាប្រណិធានថា នឹងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 22ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។ នាថ្ងៃព្រហស្បតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:38 AM, ចំនួនអ្នកអានៈ​ 23ដង
សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cuspan 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 21ដង
តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:24 AM, ចំនួនអ្នកអានៈ​ 22ដង
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 19ដង
Aspanspanle កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Comspanute (PCC)។ វាជា​ AI ថ្មី​ ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Aspanspanle បានចាប់ផ្តើមជំហានថ្មី​ ជាមួយនឹងការចេញផ្សាយ​ iOS 18.1 និង Aspanspanle Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:20 AM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 21ដង
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 02:15 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ក្រោយពីសន្តិសុខផ្សារទួលពង្រ២នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃដដែលនោះសារភាពថា ប្រធានផ្សារ២នាក់ប្ដីប្រពន្ធខាងលើនោះ បានបញ្ជាឲ្យពួកគេដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រីក្រលក់ដូរតាមចិញ្ចើមផ្លូវទួលពង្រ ត្រង់ចំណុចមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 02:11 AM, ចំនួនអ្នកអានៈ​ 32ដង
លោក Netanyahu បានឆ្លើយតបដោយបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រកាន់ខ្ជាប់នូវគោលដៅសង្គ្រាមរបស់ខ្លួន នោះគឺដើម្បីធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ការកម្ចាត់ក្រុមហាម៉ាស់ និងធានាថាតំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 49ដង
អគារកម្ពស់៣០ជាន់ខាងលើ ដែលមានគោលដៅបម្រើជាការិយាល័យសវនកម្មជាតិ (SAO) គឺជាអគារតែមួយគត់នៅរាជធានីរបស់ថៃ ដែលបានបាក់ស្រុត ដោយសាររំញ័រកើតចេញមកពី គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំ​ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅចម្ងាយប្រហែលជាង១០០០គីឡូម៉ែត្រឯណោះ។ កាលពីថ្ងៃអង្គារ ទី១៣
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:11 PM, ចំនួនអ្នកអានៈ​ 51ដង
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអញ្ជើញលោក ពូទីន ឲ្យចូលរួមកិច្ចពិភាក្សាដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា។ ប្រសិនបើលោក ពូទីន យល់ព្រមមែន នោះនឹងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ប្រភពការទូតបាននិយាយថា «អ្វីគ្រប់យ៉ាងនឹងអាស្រ័យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:10 PM, ចំនួនអ្នកអានៈ​ 41ដង
លោក ត្រាំ បានជួបជាមួយលោក Sharaa មុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់។ រូបថតដែលផ្សាយដោយទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានបង្ហាញមេដឹកនាំទាំងពីរចាប់ដៃគ្នា ដោយមានវត្តមានព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។ ទីភ្នាក់ងារ Anadolu របស់តួកគីយ៉េបានរាយការណ៍ថា ប្រធានាធិបតីតួកគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:07 PM, ចំនួនអ្នកអានៈ​ 35ដង
រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ Peng Liyuan ភរិយារបស់លោក Xi Jinspaningប្រធានរដ្ឋចិននិងលោកជំទាវ Rosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើររបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស្ស៊ីលធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន។ ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ បានរួមគ្នាទស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 02:33 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការរបស់អង្គការ HALO Trust នៅភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក Hay បានឃើញផ្ទាល់ភ្នែកនូវប្រតិបត្តិការបោសសម្អាត និងបានជួបជាមួយអ្នកទទួលផលក្នុងស្រុក ដែលសហគមន៍របស់ពួកគេត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងរីកចម្រើនជាងមុន ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4517 នាក់
ម្សិលមិញ : 8689 នាក់
សរុបទាំងអស់ : 8485808 នាក់