តារាកំប្លែង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី «ឡេង ណាវ៉ាត្រា 6A» សម្របសម្រួលពីសួងរៀបចំដែនដី
ចុះថ្ងៃទី: 03-04-2025, 11:51 AM, ចំនួនអ្នកអានៈ 467ដង
រាជធានីភ្នំពេញ: ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា «នាងខ្ញុំជាសិល្បករ សិល្បការិនី ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន! ធម្មតាបងប្អូនក៏មានអារម្មណ៍ដូចគ្នាដែរ នៅពេលដែលយើងចំណាយលុយទៅគឺចង់បានរបស់មកវិញ។ មួយរយៈនេះបងប្អូនតែងពិបាកចិត្តដូចនាងខ្ញុំ ប៉ុន្តែឥឡូវនេះថ្នាក់ដឹកនាំបានគិតគូរដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសទាំងអស់ ជាពិសេសបងប្អូនអ្នកទិញបុរី ឡេង ណាវ៉ាត្រា ដែលឥឡូវនេះយើងបានទទួលប្លង់ជាកម្មសិទ្ធិរបស់ខ្លួនឯងហើយ»។ តារាចម្រៀង និងកំប្លែង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ អ្នកនាង កាតុ សូមលើកម្រាមដៃ១០ ជូនពរដល់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់ប្រជាពលរដ្ឋទាំងអស់។ សូមឱ្យលោកមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសុខសន្តិភាព។ អរគុណសន្តិភាពដែលធ្វើឱ្យប្រជាជនរស់រាន្តមានជីវិត ជាពិសេសឱ្យតែមានសន្តិភាព គឺប្រជាពលរដ្ឋអាចរកស៊ីមានបាន សុខុដុមរមនា។ គួររំឭកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល នៅសាលប្រជុំ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី។ បើតាមរបាយការណ៍ដែលបង្ហាញដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គម Facebook ត្រឹមថ្ងៃទី២៧ ខែមីនាកន្លងទៅ បុរីបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៤១ផ្ទះហើយ ខណៈក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្មដើម្បីបញ្ចប់ការងារសាងសង់ជូនអតិថិជន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-05-2025, 11:58 AM, ចំនួនអ្នកអានៈ​ 0ដង
ខណៈពេលដែលថ្មលីចូម-អ៊ីយ៉ុងត្រូវបានផលិតឡើងតាមបែបប្រពៃណី បានផ្តល់ថាមពលដល់ឧបករណ៍ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពួកវាត្រូវបានកំណត់​កត្រាជាច្រើន ដោយត្រូវពេលវេលាក្នុងការសាកថាមពលឡើងវិញ, ភាពប្រែប្រួលនៃសីតុណ្ហភាព និងតម្រូវការសម្រាប់ការជំនួស។ ប៉ុន្តែថ្មនុយក្លេអ៊ែរថ្មីនេះ ដំណើរការដោយអ៊ីស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 11:24 AM, ចំនួនអ្នកអានៈ​ 3ដង
ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1។ លោក Macron បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនឱ្យមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែយើងក៏មិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងនោះដែរ។ សង្រ្គាមត្រូវតែបញ្ចប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:56 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាត​ឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​នៃក្រុមហ៊ុន The Respanort Comspanany (Newsweek) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:54 PM, ចំនួនអ្នកអានៈ​ 37ដង
ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:49 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃ ដឹកនាំដោយលោក ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:41 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ពិធីផ្សព្វផ្សាយនេះក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:38 PM, ចំនួនអ្នកអានៈ​ 34ដង
ក្នុងសេចក្តីថ្លែងការណ៍ ខាងកងទ័ពប៉ាគីស្ថាន ​បាននិយាយថា ជនស៉ីវិល៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្រ្តី៧នាក់ និង​កុមារ១៥នាក់ ហើយ១២១នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ទាហាន១១នាក់ ត្រូវបានសម្លាប់ ហើយ៧៨នាក់ បានរងរបួស ខណៈទាហានទាំងនោះមកពីកងទ័ពជើងអាកាស និងកងទ័ពជើងគោក។ ដោយឡែក សម្រាប់ចំនួនម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2025, 03:19 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៉ី នៅតែបន្ត។ ទីក្រុងមូស្គូ រក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ វាគួរឱ្យចម្លែកណាស់»។ លោកបាននិយាយម្តងទៀតថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ គាំទ្រកិច្ចប្រជុំដែលបានស្នើឡើង ហើយច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 06:00 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្ត​ព្រះវិហារ៖ ​ នៅក្នុងជំនួបនាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ សំដៅជំរុញសេដ្ឋកិច្ចប្រជាជនតាមព្រំដែន និងប្រែក្លាយតំបន់ព្រំដែនមួយ ទៅជាព្រំដែនសន្តិភាព មិត្តភាព​ និងការអភិវឌ្ឍ។ ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:54 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តក្រចេះ៖ នេះបើតាមការបញ្ជាក់របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់ និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងប្រគល់ឯកសារប្លង់ដី ដែលបានដោះស្រាយផលប៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:47 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:42 PM, ចំនួនអ្នកអានៈ​ 65ដង
កូរ៉ខាងត្បូង នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា ដើម្បីរកអ្នកមកជំនួសតំណែងពីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយសារបទបញ្ជាច្បាប់អាជ្ញាសឹក និងដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ នាថ្ងៃចន្ទ ទី១២ ខែឧសភានេះ បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:48 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-05-2025, 03:45 PM, ចំនួនអ្នកអានៈ​ 57ដង
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5150 នាក់
ម្សិលមិញ : 7221 នាក់
សរុបទាំងអស់ : 8476284 នាក់