គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 1495ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ 37ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជាទង្វើដែលមិនចាំបាច់ ហើយកើតឡើងនៅពេលមិនសមរម្យបំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:49 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ:បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 24ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:32 PM, ចំនួនអ្នកអានៈ 25ដង
វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។
និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:29 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ:លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ 44ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាពពីសំណាក់ភាគីអាមេរិក។
អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:57 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ:អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:54 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:49 PM, ចំនួនអ្នកអានៈ 42ដង
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។
អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:46 PM, ចំនួនអ្នកអានៈ 49ដង
ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។
ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:43 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។
ក្នុងពិធីជាមួយគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:30 PM, ចំនួនអ្នកអានៈ 43ដង
កម្មវិធីនុយក្លេអ៊ែរស៉ីវិល សំដៅដល់ការស្រាវជ្រាវ និងអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ក៏ដូចជាឃ្លាំងវិទ្យាសាស្ត្រជំនាន់ក្រោយ នៃមន្ទីរពិសោធន៍ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួ
 ព័ត៌មានលម្អិត
|
|
|