ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន​ នៅខេត្តចំនួន៧
ចុះថ្ងៃទី: 06-02-2025, 01:46 AM, ចំនួនអ្នកអានៈ 234ដង
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC​ ក្នុងការបោសសម្អាតមីន​នៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection)​ មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៩​ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។ លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។ បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន​ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ​ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា​ ឆ្នាំ២០២៣ ដល់កុម្ភៈ​ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក​។ ទន្ទឹងនឹងនេះ​ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ​ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ * រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០​ ហិកតា * រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។ * ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។ * អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។ * ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 50ដង
លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ, និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 08:07 PM, ចំនួនអ្នកអានៈ​ 36ដង
ការប្រកាសជំហរនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើកាលពីព្រឹកថ្ងៃអាទិត្យ ឲ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឆ្លើយតបថា កៀវមានឆន្ទៈពិភាក្សា ប៉ុន្តែទីក្រុងមូស្គូត្រូវតែយល់ព្រមលើបទឈប់បាញ់ជាមុនសិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 08:06 PM, ចំនួនអ្នកអានៈ​ 39ដង
ការបញ្ជាក់ជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ថ្មីៗនេះ បានរំលឹកជាថ្មីពីការសន្យារបស់សហរដ្ឋអាមេរិកក្នុងការជួយផ្តល់ស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ កាលពីថ្ងៃសុក្រ បេសកជនរបស់ក្រុងវ៉ាស៊ីនតោនប្រចាំនៅអ៊ីស្រាអែល ក៏បានលើកឡើងដែរថា យន្តការដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការបញ្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 05:33 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖សម្ដេច បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 05:27 PM, ចំនួនអ្នកអានៈ​ 61ដង
ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ ដោយមានកីឡាករ-កីឡាការិនី ១២រូប ដើម្បីប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 05:25 PM, ចំនួនអ្នកអានៈ​ 56ដង
លោក Macron ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ខណៈចុះពីរថភ្លើងនៅក្នុងទីក្រុង Przemysl នៃប្រទេសប៉ូឡូញ ក្រោយពីរូបលោកបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន។ តាមលោក Macron លោក ពូទីនប្រហែលជាកំពុងស្វែងរកច្រកចេញ ប៉ុន្តែលោកក៏នៅតែចង់កេងចំណេញពេលវេលាផងដែរ។ លោក Macron បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសៅរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 05:20 PM, ចំនួនអ្នកអានៈ​ 54ដង
ការលើកឡើងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយ អ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 12:00 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកត�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 11:54 AM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប កម្ពុជាទៅចូលរួមជាត�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 11:51 AM, ចំនួនអ្នកអានៈ​ 58ដង
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថាទីក្រុងញូវដែលីបានចាត់វិធានការសងសឹក ក្រោយមានការបំពានបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់ប៉ាគីស្ថាន ខណៈប៉ាគីស្ថានវិញ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយថាកងកម្លាំងរបស់ខ្លួនកំពុងដោះស្រាយការបំពានបទឈប់បាញ់ប្រព្រឹត្តដោយភាគីឥណ្ឌា ជាមួយកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 10:09 AM, ចំនួនអ្នកអានៈ​ 47ដង
ខេត្តសៀមរាប៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់កា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 10:02 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 51ដង
តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។ ថ្លែងចេញពីវិមានក្រឹមឡាំងនៅព្រឹកថ្ងៃអាទិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:42 AM, ចំនួនអ្នកអានៈ​ 53ដង
ខេត្តកំពង់ធំ៖បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3406 នាក់
ម្សិលមិញ : 9134 នាក់
សរុបទាំងអស់ : 8462397 នាក់