រដ្ឋមន្ត្រី ភឿង សកុណា ព្រមានអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នដូនតាដាក់ទំនាយ |
|
ចុះថ្ងៃទី: 07-02-2025, 03:49 PM, ចំនួនអ្នកអានៈ 316ដង |
|
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «[...] កុំឲ្យលង់ទៅតាម ជួនកាលសម្ពាធរបស់គេ ជួនកាលខ្លួនឯងចង់ដែរទៅ ក៏នាំគ្នាវាយចោលទៅ។ គ្រាន់តែប៉ុណ្ណឹង បង្ហាញពីការអត់ដឹងគុណ (បុព្វបុរសដែលបានកសាងសំណង់នោះ) បាត់ហើយ។ ក្នុងនាមអ្នកវប្បធម៌ បញ្ហាដឹងគុណ បើសិនអ្នកផ្សេងមិនដឹងទេ តែយើងត្រូវដឹង។ កន្លែងនេះ ខ្ញុំអត់និយាយទេ ប្រយ័ត្នដូនតាដាក់ទំនាញ»។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចំពោះអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នត្រូវដូនតាដាក់ទំនាយ។
ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានការវាយចោលសំណង់បុរាណ ឬអគារបុរាណ ដោយបំពានច្បាប់។
លោកស្រី បានបន្តថា ករណីវាយសំណង់បុរាណ ឬអគារបុរាណ លុះត្រាតែសំណង់នោះចាស់ពេក ព្រោះខ្លាចប៉ះពាល់មនុស្ស។ ការវាយចោលសំណង់បុរាណ ឬអគារបុរាណ ប្រៀបបីដូចជាការមិនដឹងគុណបុព្វបុរស ដែលខំកសាងអីចឹង។
លោកស្រីរដ្ឋមន្ត្រី ក៏បានផ្តាំមន្ត្រីក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបណ្តោយឲ្យមានការវាយកម្ទេចចោលសំណង់បុរាណ ឬអគារបុរាណ ដែលនឹងប្រឈមមុខនឹងការពិន័យរដ្ឋបាល និងមានចែងក្នុងឯកសារប្រវត្តិសាស្ត្រថា ការពារស្ថាបត្យកម្មបុរាណមិនបានល្អ។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបន្តថា «ខ្ញុំក៏ជួយអត់បានដែរ។ ហ្នឹងជានីតិវិធីរដ្ឋបាលដាក់ពិន័យ ត្រូវដាក់ចែងក្នុងឯកសារប្រវត្តិសាស្ត្រថាមិនបានបំពេញកិច្ចការងារ និងការពារឲ្យបានគ្រប់គ្រាន់។ បើសិនការពារហើយ នៅតែការពារមិនបាន អាហ្នឹងអស់ចិត្តហើយ។ កន្លែងខ្លះ អត់តែម្តង។ នេះសូមផ្តាំផ្ញើទៅតាមអង្គភាពនីមួយៗ នៅក្នុងការថែរក្សាការពារ»។
កាលពីឆ្នាំ២០២២ មានការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម។ ជាមួយគ្នានេះ ក៏មានការវាយចោលសំណង់បុរាណ នៅវិហារ វត្តពោធិព្រឹក្ស ខេត្តកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
សារាចរ បានបញ្ជាក់ថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖
* ១៖ ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។
* ២៖ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
* ៣៖ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយ ផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរភាព។
* ៤៖ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ 83ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ 99ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ 119ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ 97ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ 102ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ 111ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។
បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ 112ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ខាងក្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ 110ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។
ស្ថានភាពច្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ 117ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ 111ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។
លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ 99ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ 89ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ 95ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
|
|
|