ADB: ការធ្វើឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាព ដែលមានជាយូរមក ក្នុងអាស៊ី និងប៉ាស៊ីហ្វិក
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 261ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។ ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។ របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។ ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារ​ទាក់ទង​​ដល់ពលករខ្មែរ​នៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ​ 24ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ​ 38ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។ Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 12:00 PM, ចំនួនអ្នកអានៈ​ 37ដង
tauma វ័យទើបតែ ២០ឆ្នាំ គឺជាកីឡាករប្រដាល់លំដាប់ជួរមុខរបស់ចក្រភពអង់គ្លេស ដែលកំពុងកាន់កាប់កំណត់ត្រាវ៉ៃ ១២លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើកទៀតផង។កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Moses Itauma នឹងពើបប្រទះ Dillian Whyte នៅសង្វៀនស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:59 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ កិច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:56 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:53 AM, ចំនួនអ្នកអានៈ​ 41ដង
អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់។ មកទល់នឹងយប់ថ្ងៃសុក្រ អ៉ីរ៉ង់បានវាយប្រហារសងសឹកវិញ ដោយបាញ់មីស៉ីលលេីទីក្រុងធំចំនួនពីររបស់អ៉ីស្រាអែល។ អ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹងមុនអំពីការវា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:49 AM, ចំនួនអ្នកអានៈ​ 43ដង
តម្លៃផ្ទេរជាក់ស្តែងមានតែ ១០០លានផោនតែប៉ុណ្ណោះ និងបូកបន្ថែមប្រាប់ផ្សេងៗទៀត កើនដល់ ១១៦លានផោន ដើម្បីផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់ ដែលបានចូលរួមជាមួយ Leverkusen តាំងពីរូបគេមានអាយុទើប ១៦ឆ្នាំមកម្ល៉េះ។ ក្រុមជើងឯកលីគអង់គ្លេស Liverspanool បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ១១៦លានផោន ជាមួយ Bayer Leverkusen របស់អាល្លឹម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:44 AM, ចំនួនអ្នកអានៈ​ 40ដង
សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់ ប្រសិនបើមានសកម្មភាពអរិភាព។ មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។ ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:42 AM, ចំនួនអ្នកអានៈ​ 35ដង
ស៉ីរ៉ែនជូនដំណឹងពីការវាយឆ្មក់ តាមផ្លូវអាកាស បាន បន្លឺ ឡើង ពាសពេញ ប្រទេស អ៉ីស្រាអែល ខណៈ អាជ្ញាធរ ជំរុញ ឱ្យ ប្រជាជនរកកន្លែង ជ្រក។ មីស៉ីលត្រូវ បាន គេ មើល ឃើញ ពី លើ ផ្ទៃ មេឃ របស់ ទីក្រុង Tel Aviv។ យោធាអ៉ីស្រាអែលនិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលតិចជាង ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបាញ់ទម្លាក់។ មន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:40 AM, ចំនួនអ្នកអានៈ​ 39ដង
សមាជិកដែលបានរួមចំណែកជួយមាន់គកបារាំង ឈ្នះជើងឯក World Cuspan 2018 វ័យ ៣២ឆ្នាំរូបនេះ កាន់តែខិតជិត ក្នុងការវិលទៅលេងនៅក្របខណ្ឌ Ligue 1 ក្រោមកិច្ចសន្យាដែលត្រូវបានគេជឿជាក់ថា មានរយៈពេល ២ឆ្នាំ ជាមួយការសម្រេចកិច្ចចរចានៅប៉ុន្មានខាងមុខនេះ។ អតីតខ្សែបម្រើក្លិប Manchester United និង Juventus គឺ Paul Pogba បានកំពុងតែពិភាក្សា ដើម្បីវិលទៅលេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-06-2025, 11:25 AM, ចំនួនអ្នកអានៈ​ 42ដង
KCNA រាយការណ៍ថា លោក គីម​ ជុងអ៊ុន​ បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា​ «ប្រសិនបើយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីដែលមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប យើងត្រូវពង្រីក ពង្រឹងសមត្ថភាពផលិត រៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ​ និងបង្កើនផលិតកម្មដ្រូនជានិច្ច»។ ​កូរ៉េខាងជេីង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 06:18 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 04:52 PM, ចំនួនអ្នកអានៈ​ 51ដង
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមាន​លក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាច​ចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្ល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1675 នាក់
ម្សិលមិញ : 13743 នាក់
សរុបទាំងអស់ : 8778901 នាក់