|
គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន និងកំពុងរង់ចាំទទួលភ្ញៀវទេសចរដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង |
|
ចុះថ្ងៃទី: 11-05-2025, 10:09 AM, ចំនួនអ្នកអានៈ 77ដង |
|
ខេត្តសៀមរាប៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។
ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប។
លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ «លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន», លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។ ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរណ៍ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែកទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាពប្រកបដោយនិរន្តរភាព នោះត្រូវធ្វើយ៉ាងណាថែរក្សាបរិស្ថានឱ្យស្អាត មានផ្នត់គំនិតគំនិត និងស្អាតនៅក្រៅខ្លួន ដែលបម្រើសេវាកម្ម ដោយភាពស្មោះត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ដែលជាទីទាក់ទាញអ្នកទេសចរណ៍ មកកម្សាន្តបានច្រើនជាប្រចាំ។
សូមបញ្ជាក់ថា លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» តាមរយៈការរៀបចំបង្កើតជារបៀងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នៅលើភ្នំគូលែន ដោយជួយរៀបចំកសាងផ្លូវតភ្ជាប់សហគមន៍ ហេដ្ឋារចនាសម្ព័ននានា កន្លែងគ្រប់គ្រងទុកដាក់សំណល់រឹង រៀបចំបង្កើនជីវភាពគ្រួសារ របស់ប្រជាសហគមន៍ តាមរយៈមុខរបរចិញ្ចឹមសត្វ ដាំបន្លែ និងគោលដៅលំហែបៃតង ដែលក្នុងនោះ បានផ្តល់ទីលំហែបៃតងរបស់សហគមនាគមន៍ ជំហានដំបូង ចំនួន១០កន្លែង ហើយជាបន្តបន្ទាប់គម្រោងនឹងពង្រីកបន្ថែមជូនទៅសហគមន៍ ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែកនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានជួយសាងសង់កន្លែងវបស្សនា ចំនួន៥០ទីតាំង ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានភ្ញៀវទេសចរជាច្រើន មកសម្រាកធ្វើសមាធិ ធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។
លើសពីនេះ ក្រសួងបរិស្ថានបានពង្រីកគម្រោង «គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពសហគមន៍ និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ 35ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ 43ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ 35ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តព្រះវិហារ៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:13 PM, ចំនួនអ្នកអានៈ 40ដង
នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:06 PM, ចំនួនអ្នកអានៈ 42ដង
កោះកុង៖ពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក្រោមវត្តមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកសវិទ្យាល័យអាស៊ីអឺរ៉ុប, លោក Tong Yuan Xin អ្នកនាយកតំបន់សេដ្ឋកិច្ចពិសេសពិសេសកោះកុងចេជាន, លោកស្រី Wu Meng Jun នាយកមហាវិទ្យាល័យសានតុងរបស់ចិន និងមានការចូលពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:57 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តក្រចេះ៖ លោក យឹម លាត បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ក្រចេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ចំពោះកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុស ច្បាប់) ដែលនាំឱ្យជំពាក់បំណុលខ័ណ្ឌក។
លោក យឹ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:45 PM, ចំនួនអ្នកអានៈ 35ដង
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:39 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា «ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:36 PM, ចំនួនអ្នកអានៈ 47ដង
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់ដែលដាក់នៅជិតប្រភពវិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:30 PM, ចំនួនអ្នកអានៈ 39ដង
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:27 PM, ចំនួនអ្នកអានៈ 42ដង
លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:20 PM, ចំនួនអ្នកអានៈ 43ដង
ការប្រកាសពីការចាប់ផ្តើមអនុវត្តន៍ច្បាប់ថ្មីនេះដែរ បន្ទាប់ពីទទួលបានការឯកភាពពីស្ថាប័ន ក្រុមប្រឹក្សាកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា IFAB នាអំឡុងខែមីនា ឆ្នាំ២០២៥។
ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសពីការចាប់ផ្តើម អនុវត្តន៍ច្បាប់ មានតែប្រធានក្រុមនីមួយៗប៉ុណ្ណោះ អាចមាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:06 PM, ចំនួនអ្នកអានៈ 36ដង
វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោប
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 968 នាក់ |
|
ម្សិលមិញ |
: 9852 នាក់ |
|
សរុបទាំងអស់ |
: 8507280 នាក់ |
|
|