នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ស្នើឲ្យមន្រ្តីនគរបាលប្រើប្រាស់កម្មវិធី CoolApp ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយស្នាដៃកូនខ្មែរ នឹងចូលរួមការពារសុវត្ថិភាពទិន្នន័យរបស់ជាតិ |
|
ចុះថ្ងៃទី: 26-05-2025, 05:26 PM, ចំនួនអ្នកអានៈ 54ដង |
|
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ស្នើឲ្យមន្រ្តីនគរបាលទាញយកកម្មវិធី CoolApp ដើម្បីប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយស្នាដៃកូនខ្មែរ នឹងចូលរួមការពារសុវត្ថិភាពទិន្នន័យរបស់ជាតិ ព្រមទាំងបន្តជួយផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនាក់ CoolApp។
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីរបៀបប្រើប្រាស់កម្មវិធី CoolApp បណ្តាញទំនាក់ទំនងសង្គមដំបូងរបស់កម្ពុជា និងបញ្ញាសិប្បនិមិត្ត AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដល់សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងនិស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB)។
ការអំពាវនាវស្នើឲ្យប្រើប្រាស់ CoolApp ធ្វើឡើងនៅក្នុងកម្មវិធីធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ CoolApp ដោយវាគ្មិន លោក គីម ម៉េង សហស្ថាបនិក និងជាអគ្គនាយករងក្រុមហ៊ុន CoolApp និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ដោយលោកវរសេនីយ៍ទោ ហេន សូដេត គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះ ដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់ CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គមរបស់ខ្មែរ បង្កើតឡើងដោយកូនខ្មែរ និងរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើនប្រសិទ្ធិភាពការងារ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃសិក្ខាសាលា ដែលបានរៀបចំយ៉ាងល្អ និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ អ្នកសិក្សា និងអ្នកជំនាញ។ បទបង្ហាញទាំងអស់មានភាពច្បាស់លាស់ អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធទំនាក់ទំនង CoolApp និងបញ្ញាសិប្បនិម្មិត(AI)។
ចំណេះដឹងទាំងនេះអាចអនុវត្តបានក្នុងការកែលម្អការងារ និងការអប់រំនាពេលអនាគត។ Cool App និង AI ជាបច្ចេកវិទ្យាដែលមានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូរនិងបង្កើនប្រសិទ្ធភាពក្នុងវិស័យសន្តិសុខនិងសេវាសាធារណៈ។
ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានថ្លែងថា ទោះបីជាសិក្ខាសាលានេះមានរយៈពេលតែមួយព្រឹកមែន ប៉ុន្តែវាមានសារៈសំខាន់ និងទទួលបានលទ្ធផលដូចខាងក្រោម៖
* ដំណើរការសិក្ខាសាលានិងការធ្វើបទបង្ហាញបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក
* ការចូលរួមសកម្មក្នុងការសួរសំណួរ និងការចែករំលែកទស្សនៈ បានធ្វើឱ្យសិក្ខាសាលានេះកាន់តែរស់រវើក
* សមាជិក សមាជិកា បានទទួលនូវការយល់ដឹង បទពិសោធ ឧទាហរណ៍កាន់តែច្បាស់លើការប្រើប្រាស់កម្មវិធីទំនាក់ CoolApp និងចេះទាញយក ប្រយោជន៍ពីបញ្ញាសិប្បនិម្មិត AI មកជួយសម្រួលការងារ ការសិក្សា និងជីវភាពប្រចាំថ្ងៃរបស់ខ្លួនផ្អែកលើលទ្ធផលដែលបានលើកឡើងខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ មានសង្ឃឹមនិង ជឿជាក់ថាអ្នកចូលរួមទាំងអស់ នឹងយកអត្ថប្រយោជន៍ពីសិក្ខាសាលានេះ ដើម្បីអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួន។
ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនអង្គភាព និងចូលរួមកសាងសង្គមកម្ពុជារក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកសំណូមពរមួយចំនួនដល់អង្គភាពពាក់ព័ន្ធដូចខាងក្រោម៖
* បន្តការអប់រំនិងផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនាក់សង្គម CoolApp និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបន្តបន្ទាប់
* ទាញយកកម្មវិធី CoolApp មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយស្នាដៃកូនខ្មែរ នឹងចូលរួមការពារសុវត្ថិភាពទិន្នន័យរបស់ជាតិផងដែរ។
* បន្តតាមដានព័ត៌មាននិងសិក្សាបន្ថែមជានិច្ចនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីដើរទាន់សភាពការណ៍ការងារ និងបទល្មើសកើតមានឡើងលើសកលលោក
* លើកស្ទួយការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗដោយកូនខ្មែរ ដើម្បីពង្រឹងឯករាជ្យភាពផ្នែកឌីជីថលរបស់ជាតិ៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេពញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:45 AM, ចំនួនអ្នកអានៈ 23ដង
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ 70ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយបញ្ជាក់ថាពិតមែន ប៉ុន្តែមិនបានប្រាប់ឲ្យលម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 88ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ 66ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ 73ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ 66ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
|
|
|