កម្ពុជាឈ្នះមេដាយ ៨គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី នៅហ្សកដានី |
|
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ 66ដង |
|
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។
ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។
គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា រួមជាមួយកីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា។
លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធ បានលើកឡើងថា «ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាជើងឯកប្រចាំទ្វីបអាស៊ី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងចូលរួមរៀងរាល់ឆ្នាំ បន្ទាប់ពី World Championship មក គឺ Asian Championship នេះហើយ ដែលយើងអាចវាស់ស្ទង់សមត្ថភាព រវាងសមាជិកក្រុមជម្រើសជាតិជឺជីតស៊ូទ្វីបអាស៊ី ។ ដោយសារយើងតែងមានវត្តមានរៀងរាល់ឆ្នាំ គេបានទទួលស្គាល់ជឺជីតស៊ូកម្ពុជា ជាសហព័ន្ធមួយ ដែលមានស្នាដៃ ដែលអាចដណ្ដើមបានជ័យលាភី និងបញ្ចប់ការប្រកួតក្នុងលទ្ធផលល្អប្រសើរ»។
សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម។ ដូច្នេះតាមរយៈលទ្ធផលបណ្ដោះអាសន្នខាងលើ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ហើយ ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង (ប្រាក់ ៦ និងសំរឹទ្ធ ២) នៅពេលនេះ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 60ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ 65ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយបញ្ជាក់ថាពិតមែន ប៉ុន្តែមិនបានប្រាប់ឲ្យលម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 62ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ 60ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ 69ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ 64ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ 48ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។
លោក Oleh Ivashchen
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ 60ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
|
|
|