រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរ, វិស័យទេសចរណ៍កម្ពុជាជា មាសបៃតង
ចុះថ្ងៃទី: 06-05-2025, 11:41 AM, ចំនួនអ្នកអានៈ 130ដង
ក្រុងព្រះសីហនុ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេស កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាព ហើយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍កំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុក ការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរ និងកម្ពុជាជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាពដែលវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអញ្ជើញជាកិត្តិយសសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនេះ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឲ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេស ចរណ៍ស្តង់ដា ជាពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ រួមទាំងជំរុញការបង្កើនគុណភាពផលិតផលសេវា និងការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការ ល្អ និងចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រម ណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ។ វិស័យទេសចរណ៍ ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ក្រោមពាក្យស្លោកសំខាន់ៗចំនួនបីរួមមាន៖ ទី១៖ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ទី២៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងទី៣៖ បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។ ពាក្យស្លោកនេះជាការជម្រុញលើកទឹកចិត្តឲ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា នឹងការអភិវក្សអត្តសញ្ញាណខ្មែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ មានទេសចរអាល្លឺម៉ង់ជិត ៧៥,០០០នាក់ (ប្រាំពីរម៉ឺនប្រាំពាន់នាក់) ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧,០០០នាក់ កើនឡើងជិត ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍ពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាជាប្រមុខដឹកនាំ។ លោកអភិបាលខេត្តព្រះសីហនុ ក៏បានជូនពរឲ្យសណ្ឋាគារ និងរីស្សត ធួយ ប៊្លូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ ខ្លួន និង មាន ការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ការសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ និងរីស្សតនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីក ចម្រើន ទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 65ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ​ 62ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ​ 60ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ​ 69ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ​ 64ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ​ 48ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។ លោក Oleh Ivashchen
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 60ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 263 នាក់
ម្សិលមិញ : 6895 នាក់
សរុបទាំងអស់ : 8605731 នាក់