World Travel» របស់ចិនបានរួមចំណែកមិនអាចខ្វះបាន ក្នុងការស្តារសេដ្ឋកិច្ចនិងវិស័យទេសចរណ៍របស់ពិភពលោក
ចុះថ្ងៃទី: 30-04-2025, 05:54 PM, ចំនួនអ្នកអានៈ 140ដង
(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្មាបនកម្ម ពិភពលោកដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយមនិងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។ ចិនជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មានអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ដ៏វិសេសវិសាលបានត្រូវអភិវឌ្ឍជា ផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ។ បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិនបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ ស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិ នក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញនិយមខ្លាំងសម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរដែលមកពីប្រទេសជិតខាងនៃប្រទេសចិន ដែលចំណាយពេលតែប៉ុន្មានថ្ងៃ ឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្ត នៅប្រទេសចិនបានយ៉ាងងាយស្រួល ។ បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិន ដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» តាមរយៈទិន្នន័យនេះយើងអាចមើលឃើញថា វិធានការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិរបស់ប្រទេសចិន តាមរយៈការលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ប្រទេសចិនបានរំលេចចេញនូវប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសជាច្រើនលើពិភពលោក ដែលបានរួមចំណែកមួយភាគធំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ពិភពលោក ។ ក្នុងស្មារតីចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោក ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស សំដៅរំញោចដល់ទីផ្សារប្រើប្រាស់និងទីផ្សារទេសចរណ៍សកល ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការគ្រប់ជ្រុងជ្រោយ ទៅវិញទៅមកជាមួយប្រទេសចិន ហើយប្រទេសចិន បានលើកលែងទិដ្ឋាការ ដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងអនុញ្ញាតឱ្យអ្នកដំណើរមកពី ប្រទេសចំនួន ៥៤ អាចឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ២៤០ ម៉ោងដោយមិនបាច់ធ្វើទិដ្ឋាការ ។ ជាពិសេស ប្រទេសចិនក៏បានដាក់ចេញ គោលនយោបាយមួយចំនួនទៀតដើម្បីជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស ដូចជាការរៀបចំពិព័រណ៍ទីផ្សារទេសចរណ៍បរទេសជាដើម ដែលមានការចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ ពីសំណាក់ស្ថាប័នទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសជាច្រើននៅប្រទេសចិន ដើម្បីកៀរគរទាក់ទាញទេសចរចិន ទៅកាន់ប្រទេសរបស់ពួកគេ ។ បើតាម«របាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអភិវឌ្ឍនៃការធ្វើទេសចរណ៍ នៅបរទេសរបស់ប្រទេសចិន»ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ពលរដ្ឋចិនចំនួន ១៤៦ លាននាក់បានចេញទៅ ធ្វើទេសចរណ៍នៅបរទេស ដែលមានចំនួនជិតស្មើនឹងឆ្នាំ ២០១៩ មុនកើតមានវិបិត្តកូវីដ-១៩។ គោលដៅទេសចរណ៍របស់ពលរដ្ឋចិនកាន់តែមានភាពសម្បូរបែប ពោលគឺមានប្រទេសនិងតំបន់ជាង ២១០ លើពិភពលោកបានក្លាយជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ។ ក្នុងចំណោមនោះ ប្រទេសដែលបានលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនទទួលបានចំនួនភ្ញៀវចិនច្រើនជាងគេ ។ បើតាមស្ថិតិ មានប្រទេសឬតំបន់ចំនួន ២០ ដែលបានទទួលភ្ញៀវទេសចរចិន លើសពីខ្ទង់លាននាក់ក្នុងឆ្នាំ ២០២៤ និងប្រទេសនិងតំបន់ចំនួនលើសពី ៦០ បានទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់សែននាក់ ដែលធ្វើឱ្យប្រទេសចិនក្លាយជា ទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់អាស៊ី ដែលស្មើនឹង ៣០% នៃចំនួនសរុបនៃអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេស ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មុនពេលផ្ទុះវិបត្តិជំងឺឆ្លងសកល ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំបំផុត របស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ន បើទោះបីជាចំនួនភ្ញៀវទេសចរចិនចូលកម្សាន្តនៅកម្ពុជា នៅមិនទាន់វិលទៅរកសភាពដូចមុនវិបត្តិកូវីដ-១៩ ក្តី ប៉ុន្តែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ បើតាមលោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ប្រទេសចិនមានប្រជាជនច្រើននាំឱ្យប្រទេសចិន ក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ហើយកម្ពុជារំពឹងថា ឆ្នាំ ២០២៥ នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង ១ លាននាក់ ។ អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។ មិនថា «China Travel» ឬ «World Travel» ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិន មិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកល ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់ នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករ ដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ៕ អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេពញ៖ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព ​លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​អគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:45 AM, ចំនួនអ្នកអានៈ​ 24ដង
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 68ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 71ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ​ 88ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ​ 66ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ​ 73ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ​ 66ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5807 នាក់
ម្សិលមិញ : 6895 នាក់
សរុបទាំងអស់ : 8611275 នាក់