អភិបាលរាជធានីភ្នំពេញ ណែនាំសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច
ចុះថ្ងៃទី: 05-07-2025, 06:17 AM, ចំនួនអ្នកអានៈ 363ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ បញ្ហាគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន ដែលការងារនេះ បើកម្លាំងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឲ្យបានសកម្ម។ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវរងចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើចង់ធ្វើអភិបាលខណ្ឌ ត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៍ និងអាទិត្យនោះទេ។ គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរី ដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។ លោកអភិបាលរាជធានីបន្តទៀតថា ការងារខាងលើ គ្រប់ខណ្ឌ ត្រូវប្រជុំដាក់ផែនការ ទៅឲ្យមេភូមិ និងប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់សហការ ពលចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀតលើការបង្ក្រាប។ ការជក់ស៊ីហ្សា នៅតាមសាលារៀន ត្រូវតែលុបបំបាត់ឲ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ចំពោះអាជ្ញាធរខណ្ឌ ដែលមានទីតាំងជាកន្លែងសប្បាយភាព ត្រូវចុះពិនិត្យមើលជាប្រចាំ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។ ក្នុងនោះ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិន ប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេវេរតាមវិធីផ្សេងៗ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-07-2025, 08:08 PM, ចំនួនអ្នកអានៈ​ 43ដង
ប្រទេសបារាំង៖លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ​ 52ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ Aspanspan Store គឺបានបំពានច្បាប់ខាងលើ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Aspanspanle បានប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ អ្នកនាំពាក្យក្រសួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:23 PM, ចំនួនអ្នកអានៈ​ 46ដង
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ​ 57ដង
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:34 PM, ចំនួនអ្នកអានៈ​ 50ដង
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ​ 90ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 73ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន​ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 67ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 199ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 257ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 285ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 268ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 285ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2908 នាក់
ម្សិលមិញ : 9566 នាក់
សរុបទាំងអស់ : 9095968 នាក់