មកដឹងពីរដ្ឋប្រហារនៅថៃ និងនាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់ចេញពីតំណែងតាមផ្លូវតុលាការ |
|
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ 286ដង |
|
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។
* លើកទី១ នៅឆ្នាំ១៩៣២
នៅឆ្នាំ១៩៣២ ព្រះរាជាណាចក្រសៀមបានកើតមានបដិវត្តន៍លើកដំបូង ដើម្បីផ្លាស់ប្តូររបបរាជានិយមផ្តាច់ការដែលមានអាយុកាលជាង ៧០០ ឆ្នាំមកហើយនោះ ឱ្យមកជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។ កាលណោះ រាជបល្ល័ង្ករបស់ព្រះចៅប្រជាធីប៉ុក (King Prajadhipok) ត្រូវបានផ្ដួលរំលំដោយបដិវត្តន៍យោធាមួយក្រុម ដែលគេហៅថា Four Musketeers ឬបដិវត្តន៍សៀម។ ការធ្វើបដិវត្តន៍ដោយ Four Musketeers នេះ ត្រូវបានប្រវត្តិវិទូយកចិត្តទុកដាក់កត់ត្រាយ៉ាងខ្លាំង ប៉ុន្តែសូមកុំច្រឡំ Four Musketeers ដែលជាខ្សែភាពយន្តរបស់បារាំង។
រដ្ឋប្រហារយោធាថៃលើកទី១ ឬបដិវត្តន៍សៀម
* លើកទី២ នៅឆ្នាំ១៩៣៣
បន្ទាប់ពីធ្វើបដិវត្តន៍នៅឆ្នាំ១៩៣២ ថៃបង្កើតរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន និងមាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដំបូងឈ្មោះថា ព្រះពញា ម៉ានុផាកន នីទីតាដា (Phraya Manopakorn Nititada)។ នាយករដ្ឋមន្ត្រីដំបូងរបស់ថៃរូបនេះ ឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំស្រួលបួលផង ក៏ត្រូវពួកកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចតែម្តង។ អ្នកដឹកនាំធ្វើរដ្ឋប្រហារនេះមានឈ្មោះថា ព្រះពញា ផាហន (Phraya Phahon) ហើយក៏បានក្លាយជានាយករដ្ឋមន្ត្រីទី២។
លោក Phraya Phahon អ្នកដឹកនាំរដ្ឋប្រហារយោធាថៃលើកទី២
* លើកទី៣ នៅឆ្នាំ១៩៤៧
នៅឆ្នាំ១៩៤៧នេះ ពួកកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ចៅចមពលនាវា ថាវណ្ណ ថាមរង្គនាវាសុវត្ថិ (Thawan Thamrongnawasawat) ដែលជាបុគ្គលត្រូវបានគេចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយច្រើនពេក។ ក្រោយការធ្វើរដ្ឋប្រហារនេះ គណបក្សប្រឆាំងបានដឹកនាំរដ្ឋាភិបាលវិញម្តង។ ក្រុមធ្វើរដ្ឋប្រហារបានតែងតាំងលោក ឃួង អភ័យវង្ស (Khuang Aphaiwong) ស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យ ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក Khuang Aphaiwong បានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៣
* លើកទី៤ នៅឆ្នាំ១៩៥១
ការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៥១នេះ មិនទ្រហឹងអឺងកងអ្វីនោះទេ តែជាការធ្វើរដ្ឋប្រហារយោធាដោយស្ងប់ស្ងាត់ ក្នុងពេលដែលស្តេចថៃ ព្រះចៅ ភូមិពល អតុល្យតេជៈ (Bhumibol Adulyadej) ទ្រង់គង់នៅប្រទេសស្វីស។ ក្រោយការធ្វើរដ្ឋប្រហារនេះ ពួកយោធាបានតែងតាំងលោកសេនាប្រមុខ ភ្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) ឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលបន្ត។
លោក Phibunsongkhram កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៤
* លើកទី៥ នៅឆ្នាំ១៩៥៧
អំឡុងពេលលោកនាយករដ្ឋមន្ត្រី វិបុលសង្គ្រាម កំពុងសោយសុខក្នុងតំណែងជានាយករដ្ឋមន្ត្រី ស្រាប់តែមានកុប្បកម្មជាច្រើនបានកើតឡើង នៅរាជធានីបាងកក។ បន្ថែមលើនេះ ព្រះចៅ ភូមិពល អតុល្យតេជៈ ក៏មិនពេញព្រះទ័យជាមួយមេទ័ពដែលជានាយករដ្ឋមន្ត្រីនោះដែរ។ ព្រះអង្គក៏ពន្យុះឱ្យកងទ័ពធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី វិបុលសង្គ្រាម នោះថែមទៀត។ ប្រការនេះបានជួយឱ្យលោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ (Sarit Thanarat) ធ្វើរដ្ឋប្រហារបានសម្រេច ហើយលោក ផូត សារ៉ាស៉ីន (Pote Sarasin) ដែលជាឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ក៏ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។
លោក Pote Sarasin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៥
* លើកទី៦ នៅឆ្នាំ១៩៥៨
លោក សំរឹទ្ធ ឋានរដ្ឋ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោក ផូត សារ៉ាស៉ីន ពីតំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងគោលបំណងចង់កែទម្រង់ប្រព័ន្ធនយោបាយនៅប្រទេសថៃ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេសថៃបានឈានដល់សម័យកាលថ្មីមួយដែលគេបានកត់សម្គាល់ថា សម័យផ្តាច់ការថ្មីមួយនៅក្នុងនយោបាយថៃ។ គួរចាប់អារម្មណ៍ថា លោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ កើតនៅរាជធានីបាងកក តែចម្រើនវ័យឡើងនៅឯស្រុកកំណើតរបស់ម្តាយ ស្ថិតនៅក្នុងតំបន់ឦសាន ដែលអាចនិយាយភាសាលាវ។ ឪពុករបស់គាត់គឺជាមន្ត្រីកងទ័ពដែលមានឈ្មោះល្បីល្បាញខាងបកប្រែពីភាសាខ្មែរទៅភាសាថៃ។
លោក Sarit Thanarat ដែលជាអ្នកដឹកនាំរដ្ឋប្រហារយោធាលើកទី៦
* លើកទី៧ នៅឆ្នាំ១៩៧១
ដោយសារមានតម្រូវការក្នុងការកម្ចាត់ពួកកុម្មុយនីស្ត លោកសេនាប្រមុខ ថាណម គតិកាឆន (Thanom Kittikachorn) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលខ្លួនឯង និងរំលាយសភាចោល។
លោក Thanom Kittikachorn អ្នកធ្វើរដ្ឋប្រហារយោធាលើកទី៧
* លើកទី៨ នៅឆ្នាំ១៩៧៦
នោះជាពេលដែលលោក សេនី ប្រាម៉ូច (Seni Pramoj) កាន់តំណែងជានាយករដ្ឋមន្ត្រី។ ដោយសារមានបញ្ហាជាប់គាំងផ្នែកនយោបាយ ទើបពួកកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់លោក សេនី ចេញពីតំណែង។ ជិត៨ខែបន្ទាប់ពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលមិនបានសម្រេច យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់តំណែងនាយករដ្ឋមន្ត្រី សេនី ប្រាម៉ូច។ តាមព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយជាតិ បានឱ្យដឹងថា លោក សាងហ្កាត ចាលយូ (Admiral Sangad Chaloryu) បានប្រកាសខ្លួនឯងជាអ្នកទទួលបន្ទុកក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាតិដែលទើបបង្កើត ដែលអាចត្រួតពិនិត្យច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ សូមជម្រាបថា នេះជារដ្ឋប្រហារយោធាមួយដែលធ្វើឱ្យលោក វិបុលសង្គ្រាម បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីវិញ។
លោក Seni Pramoj ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី៨
* លើកទី៩ នៅឆ្នាំ១៩៧៧
នោះជាពេលដែលលោក ថានីន ក្រៃវិឆាន (Thanin Kraiwichian) កាន់ក្បាលម៉ាស៉ីនដឹកនាំរដ្ឋាភិបាលថៃ។ ដឹកនាំប្រទេសទើបតែបានមួយឆ្នាំ លោក ថានីន ក៏ត្រូវធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ដោយលោក សាងហ្កាត ចាលយូ ជាមនុស្សម្នាក់ដែលធ្លាប់ផ្ចុងផ្តើមឱ្យលោកកាន់តំណែងនាយករដ្ឋមន្ត្រីនេះ។ លោក ថានីន គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ អតីតចៅក្រម និងជាអ្នកនយោបាយថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧។ ក្រោយមក លោកបានធ្វើជាក្រុមប្រឹក្សារាជសម្បត្តិថៃរហូតដល់ឆ្នាំ២០១៦។ លោក Sangad Chaloryu អ្នកដឹកនាំធ្វើរដ្ឋប្រហារយោធាលើកទី៩
* លើកទី១០ នៅឆ្នាំ១៩៩១
លោកនាយករដ្ឋមន្ត្រី ឆាត់ធីឆ័យ ឈួនហាវណ្ណ (Chatichai Choonhavan) ត្រូវបានចាប់ខ្លួនពេលធ្វើដំណើរតាមផ្លូវទៅគាល់ស្តេច ភូមិពល អតុល្យតេជៈ ដើម្បីទួលសុំទ្រង់ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងនឹងឥស្សរជនយោធាម្នាក់ទៀត។ នាយឧត្តមសេនីយ៍ ស៊ូនថន គង់សំពង្ស (Sunthorn Kongsompong) បានកាន់អំណាចជាប្រធានអង្គភាពថែរក្សាសន្តិភាពជាតិ (National Peacekeeping Guard)។
លោក Chatichai Choonhavan ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី១០
* លើកទី១១ នៅឆ្នាំ២០០៦
អំឡុងពេលលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ត្រា (Thaksin Shinawatra) កាន់តំណែងជានាយករដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាល និងកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧ របស់ប្រទេស។ ពេលនោះ លោក ថាក់ស៉ីន ក្នុងដំណើរទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ប្រកាសពីភាពអាសន្ននៅទីក្រុងបាងកក បន្ទាប់ពីមានព័ត៌មានអំពីរដ្ឋប្រហារ។
លោក Thaksin Shinawatra ដែលត្រូវគេធ្វើរដ្ឋប្រហារយោធា លើកទី១១
* លើកទី១២ នៅឆ្នាំ២០១៤
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) អគ្គមេបញ្ជាការកងទ័ព បានប្រកាសធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានវិបត្តិនយោបាយរ៉ាំរ៉ៃអស់ពេលជាច្រើនខែ។ លោក ប្រាយុទ្ធ គឺជាមនុស្សស្និទ្ធនឹងស្តេច បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ត្រា (Yingluck Shinawatra) ប្អូនស្រីរបស់លោក ថាក់ស៉ីន ដែលត្រូវរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីថ្ងៃឆ្នាំ២០០៦។
លោក Prayut Chan-O-Cha អ្នកធ្វើរដ្ឋប្រហារយោធា លើកទី១២
សូមបញ្ជាក់ផងដែរ ក្រៅពីមានការធ្វើរដ្ឋប្រហារយោធាជាច្រើនដងនោះ នៅថៃមានព្រឹត្តិការណ៍សម្លាប់យ៉ាងមនុស្សយ៉ាងព្រៃផ្សៃ និងធ្វើសកម្មភាពរំលោភបំពានសិទ្ធិមនុស្សជាច្រើនទៀត ដែលធ្វើឱ្យជនស៉ីវិលជាច្រើនរូបបានរងគ្រោះ។ ចំពោះការធ្វើរដ្ឋប្រហារវិញ ក្រុមអ្នកតាមដាននយោបាយថៃបានលើកឡើងចំៗថា ការដែលរដ្ឋប្រហារយោធាថៃកើតឡើងច្រើនបែបនេះក៏ដោយសារមានការអនុញ្ញាត ពីស្តេចខ្លួនឯងឱ្យរៀបចំឡើង។ ត្រង់ចំណុចនេះគេចង់បង្ហាញថា ទោះបីថៃប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយក៏ប្រទេសមួយនេះ នៅតែឱ្យអំណាចទៅ ឬនិយាយម្យ៉ាងទៀតថា ជារបបរាជានិយមផ្តាច់ការដែលអាចធ្វើឱ្យស្តេចជ្រៀតចូលនយោបាយគ្រប់ពេលវេលាជានិច្ច។
* នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង ឬទម្លាក់ចេញពីតំណែងតាមតុលាការ
ក្រៅពីលោកស្រី Paetongtarn លោក ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងនាយករដ្ឋមន្ត្រីផងដែរ តែក្រោយមក តុលាការនេះបានប្រគល់តំណែងឱ្យលោក ប្រាយុទ្ធវិញ។ ចំណែក លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីខែសីហា ឆ្នាំ២០២៤។ ក្នុងករណីលោកស្រី Yingluck Shinawatra លោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំដដែល លោកស្រីត្រូវបានយោធាធ្វើរដ្ឋប្រហារ ដោយសារតែរដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលលោកស្រី មិនព្រមចុះចេញពីតំណែង៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-07-2025, 08:08 PM, ចំនួនអ្នកអានៈ 43ដង
ប្រទេសបារាំង៖លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ 52ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ Aspanspan Store គឺបានបំពានច្បាប់ខាងលើ។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Aspanspanle បានប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អ្នកនាំពាក្យក្រសួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:23 PM, ចំនួនអ្នកអានៈ 45ដង
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ 57ដង
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 06:34 PM, ចំនួនអ្នកអានៈ 49ដង
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ 90ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ 72ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ 66ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ 199ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ 257ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។
ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ 285ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ 268ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។
សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ 285ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស
 ព័ត៌មានលម្អិត
|
|
|