លោក ត្រាំ ប្រកាសដកការតែងតាំងសម្ព័ន្ធមិត្តរបស់លោក Elon Musk ជាប្រធានទីភ្នាក់ងារអវកាស NASA
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ 240ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញុំសម្រេចដកការតែងតាំងលោក Isaacman ជាប្រធាន NASA។ កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកចេញវិញ នូវការតែងតាំងឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Jared Isaacman ធ្វើជាបេក្ខភាពប្រធានទីភ្នាក់ងារអវកាស NASA។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មុនសេចក្តីប្រកាសរបស់លោក ត្រាំ ក្នុងថ្ងៃដដែលនោះ កាសែត New York Times បានរាយការណ៍ថា លោក ត្រាំ នឹងធ្វើយ៉ាងដូច្នោះ ហើយមូលហេតុគឺដោយសារលោកបានរកឃើញថា លោក Isaacman ធ្លាប់បរិច្ចាគថវិកាឱ្យទៅគណបក្សប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។ ក្នុងសាររបស់លោក លោក ត្រាំ បានបន្តថា នឹងប្រកាសជម្រើសបេក្ខភាពថ្មីក្នុងពេលឆាប់ៗ ដើម្បីដឹកនាំ NASA។ គួរបញ្ជាក់ថា លោក Elon Musk ត្រូវគេរាយការណ៍ថា គឺជាអ្នកបានបញ្ចុះបញ្ចូលលោក ត្រាំ ដោយផ្ទាល់ ក្នុងការជ្រើសរើស លោក Isaacman ជាប្រធាន NASA។ លោក Isaacman ត្រូវគេដឹងថា មានទំនាក់ទំនងរកស៉ីជិតស្និទ្ធជាមួយលោក Musk។ ក្រោយការប្រកាសដំណឹងខាងលើរបស់លោក ត្រាំ លោក Musk បានបង្ហោះសារលើបណ្តាញ X ថា វាគឺជារឿងកម្រ ក្នុងការរកបានបុគ្គលល្អនិងមានសមត្ថភាព ដូចលោក Isaacman។ លោក Musk ទើបតែចាកចេញពីតួនាទីជាទីប្រឹក្សាលោក ត្រាំ ទទួលបន្ទុកជាប្រធានអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល DOGE កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-06-2025, 06:18 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 04:52 PM, ចំនួនអ្នកអានៈ​ 21ដង
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមាន​លក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាច​ចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:14 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:11 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ មន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:04 PM, ចំនួនអ្នកអានៈ​ 18ដង
យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ នៅពេលវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 01:56 PM, ចំនួនអ្នកអានៈ​ 19ដង
យន្តហោះដ្រូនទាំងនោះ ដែលបញ្ជូនមកពីអ៉ីរ៉ង់ត្រូវបានរំពឹងថា នឹងមកដល់អ៉ីស្រាអែល ក្នុងពេលប៉ុន្មានម៉ោងទៀត ខណៈកងទ័ពអ៉ីស្រាអែល កំពុងត្រៀមលក្ខណៈដើម្បីបាញ់ស្ទាក់។ ជាធម្មតាយន្តហោះដ្រូនបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ត្រូវប្រើពេលរហូតដល់៧ម៉ោងឯណោះ ទើបមកដល់ប្រទេសអ៉ីស្រាអែល។ យោធាអ៉ីស្រាអែលបានឱ្យដឹងថា យន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 07:03 PM, ចំនួនអ្នកអានៈ​ 58ដង
ខេត្តឧត្តរមានជ័យ៖ បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ​ 51ដង
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ​ 50ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:20 PM, ចំនួនអ្នកអានៈ​ 41ដង
(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក He Lifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានរួមជាមួយភាគីអាមេរិកបើកធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ​ 55ដង
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:40 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ឧត្តម​សេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធាន​ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មាន​លោក​អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ​នៅច្រកទ្វារ​អន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 59ដង
ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ​ 70ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជា​ជាតិ​ស្តីពី​មហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11820 នាក់
ម្សិលមិញ : 9794 នាក់
សរុបទាំងអស់ : 8756980 នាក់