|
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងជំរុញបង្កើតតម្លៃសេដ្ឋកិច្ច និងអភវិឌ្ឍសង្គម |
|
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ 71ដង |
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «មូលធនមនុស្ស» ត្រូវតែប្រកបដោយ គុណតម្លៃខាង សីលធម៌ គុណធម៌ និងមនសិការផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត គរុនិស្សិតទាំងអស់ចូលរួម ជាមួយរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ក្នុងការសម្រេចបាននូវគោលដៅរួមក្នុងវិស័យអប់រំ និងក្នុងការកសាងធនធានមនុស្សដែលមានចំណេះដឹង ទូលំទូលាយ ជំនាញពិតប្រាកដ និងឥរិយាបថល្អ សំដៅចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកម្ពុជា ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព តាមរយៈការពង្រឹងនវានុវត្តន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ចំពោះ វិស័យអប់រំ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសារវិស័យអប់រំ បានបណ្ដុះបណ្ដាលមនុស្សឲ្យមានចំណេះទូលំទូលាយ ជំនាញច្បាស់លាស់ និងធានានូវប្រសិទ្ធភាព ក្នុងវិស័យអប់រំ ប្រកបដោយ សីលធម៌ បរិយាបន្ន ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច។ ជាក់ស្ដែង អ្នកសិក្សា អាចសន្សំបានចំណេះដឹងដែលមិនចេះរីងស្ងួត និងអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ខ្លួន និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ ការវិនិយោគ និងសហគ្រិនជាដើម។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននឹងកំពុង វិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម។ ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្ដីសង្ឃឹមថា សិស្ស និស្សិត គរុនិស្សិតទាំងអស់ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឲ្យសាកសមជា ពលរដ្ឋល្អ មន្រ្តីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវចំណេះ និងជំនាញរបស់ខ្លួនប្រកបដោយ មនសិការ និងវិជ្ជាជីវៈ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាពលរដ្ឋដោយស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃកម្ពុជា។











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ 14ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:53 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ៤០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:46 PM, ចំនួនអ្នកអានៈ 16ដង
(បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន នៅទីក្រុងនីស ប្រទេសបារាំង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:44 PM, ចំនួនអ្នកអានៈ 14ដង
អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:40 PM, ចំនួនអ្នកអានៈ 1ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:36 PM, ចំនួនអ្នកអានៈ 15ដង
«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:31 PM, ចំនួនអ្នកអានៈ 10ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 09:39 PM, ចំនួនអ្នកអានៈ 24ដង
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងពលរថក្រោះទី៩០ បានទៅដល់ព្រំដែនខាងលិចតំបន់ Donetsk ហើយកំពុងវាយប្រហារតំបន់ Dnispanrospanetrovsk។ អ៊ុយក្រែនទទួលស្គាល់ថា «សត្រូវមិនបោះបង់ចេតនា» ចូលតំបន់នេះទេ ប៉ុន្តែកងកម្លាំងខ្លួនកំពុង «ទប់ទល់យ៉ាងក្លាហាន»។ លើសពីនេះ អ្នកនាំពាក្យយោធាអ៊ុយក្រែន ល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 09:36 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ បញ្ជៀសការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។
សម្តេចតេជោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 09:26 PM, ចំនួនអ្នកអានៈ 23ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា គណៈប្រតិភូអាមេរិកដែលនឹងរួមមាន រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងដឹកនាំគណៈប្រតិភូចិន។ កិច្ចចរចានេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:25 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «ស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:20 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:26 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលី បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:13 PM, ចំនួនអ្នកអានៈ 32ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។ លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-06-2025, 06:12 PM, ចំនួនអ្នកអានៈ 35ដង
តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិកជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។
ក្រសួងការបរទេសច�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7862 នាក់ |
|
ម្សិលមិញ |
: 11931 នាក់ |
|
សរុបទាំងអស់ |
: 8715974 នាក់ |
|
|